[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសចិន BYD បានធ្វើការដាក់ចេញនូវរថយន្ត BYD Seal 07 ប្រភេទ sedan កូនកាត់ និងអគ្គិសនី ក្នុងប្រទេសចិន ហើយគ្រោងចេញលក់ជាផ្លូវការនាថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៤ នេះ។
រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៤ ៩៨០ ម.ម ទទឹង ១ ៨៩០ ម.ម កំពស់ ១ ៤៩៥ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៩០០ ម.ម សម្រាប់ជម្រើសម៉ាសុីនកូនកាត់ plug-in hybrid ចំណែកជម្រើសអគ្គិសនីវិញ មានប្រវែងតួខ្លួនសរុប ៤ ៨០០ ម.ម ទទឹង ១ ៨៧៥ ម.ម កំពស់ ១ ៤៦០ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៩២០ ម.ម ។
ទាក់ទងទៅនឹងផ្នែកម៉ាស៊ីនវិញ រថយន្តនេះ ទទួលបានជម្រើសម៉ាសុីនជាច្រើនរួមមាន៖
- ម៉ាស៊ីន plug-in hybrid (DM-i 5.0) ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ ទំហំ ៧៤ និង ១១៥ គីឡូវ៉ាត់ រួមជាមួយជម្រើសម៉ូទ័រអគ្គិសនីចំនួន ២ រួមមានជម្រើស ១៦០ និង ២០០ គីឡូវ៉ាត់ (ទំហំអាគុយមិនទាន់បង្ហាញ)។
- ម៉ូទ័រអគ្គិសនីចំនួន ១ ផលិតកម្លាំងបាន ១៧០ និង ២៣០ គីឡូវ៉ាត់ ចំណែកម៉ូទ័រអគ្គិសនីចំនួន ២ វិញ ផលិតកម្លាំងបាន ៣៩០ គីឡូវ៉ាត់ ផ្គួបជាមួយអាគុយទំហំ ៦១ និង ៨០ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយពី ៥១០ ដល់ ៦៥០ គីឡូម៉ែត្រ គាំទ្រការសាកថ្មល្បឿនលឿន ២៤០ គីឡូវ៉ាត់។
គួរបញ្ជាក់ផងថា រថយន្តនេះ ត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង e-platform 3.0 Evo ដែលទើបប្រកាសដាក់ឲដំណើរការថ្មីៗនេះក្នុងខែឧសភា។ លើសពីនេះទៅទៀត BYD Seal 07 នឹងបំពាក់ដោយប្រព័ន្ធជំនួយការបើកបរ 12-in-1 electric drive system ផងដែរ។