Yamaha ត្រៀមដាក់លក់ម៉ូតូ ៤ម៉ូឌែល នៅប្រទេសថៃ ក្នុងឆ្នាំនេះ

[ទីផ្សារបរទេស] ថ្មីៗនេះក្រុមហ៊ុន Yamaha បានធ្វើការប្រកាសថាខ្លួនត្រៀមនឹងបញ្ចេញនូវម៉ូតូចំនួន ៤ម៉ូឌែល សម្រាប់ទីផ្សារក្នុងប្រទេសថៃ ក្នុងឆ្នាំ ២០២២នេះ នេះយោងតាមប្រភព greatbiker ។ សម្រាប់ម៉ូតូ Yamaha ទាំង ៤ ម៉ូឌែល នឹងត្រៀមដាក់លក់សម្រាប់ទីផ្សារក្នុងប្រទេសថៃ មានដូចជា៖

១. Yamaha YZF-R15
សម្រាប់ម៉ូតូនេះប្រើប្រាស់ម៉ាស៊ីនទំហំ ១ស៊ីទ្បាំង ចំណុះ ១៥៥សេសេ ផលិតកម្លាំង ១៨,៦ សេះ និងកម្លាំងរមួល ១៤,១ ភ្ជាប់ជាមួយនឹងប្រអប់លេខ ៦វគ្គ។ ព្រមទាំងក៏បានបំពាក់នូវប្រព័ន្ធ ABS ផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

២. Yamaha YZF-R15M
សម្រាប់ម៉ូតូនេះប្រើប្រាស់ម៉ាស៊ីនទំហំ ១ស៊ីទ្បាំ ចំណុះ ១៥៥សេសេ ប្រព័ន្ធស្អំប្រេង Liquid-cooled ផលិតកម្លាំង ១៨,៤សេះ និងកម្លាំងរមួល ១៤,២ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយនឹងប្រអប់លេខ ៦វគ្គ។

៣. Yamaha Fazzio 125 Hybrid
សម្រាប់ម៉ូតូនេះប្រើប្រាស់ម៉ាស៊ីន Bluecore ចំណុះ ១២៥សេសេ ផលិតកម្លាំង ៨,៣សេះ និងកម្លាំងរមួល ១០,៦ញ៉ូតុនម៉ែត្រ ដំណើរការជាមួយនឹងប្រព័ន្ធ Electric Power Assist Start ដើម្បីធ្វើឱ្យការបង្កើនល្បឿនអំឡុងពេលចាប់ផ្តើមមានភាពល្អប្រសើរ និងរលូនជាងមុន។

៤. Yamaha XMAX
សម្រាប់ម៉ូតូនេះប្រើប្រាស់ម៉ាស៊ីនទំហំ ១ស៊ីទ្បាំង ចំណុះ ២៩២សេសេ ប្រព័ន្ធស្អំប្រេង Liquid-cooled ផលិតកម្លាំង ២៧សេះ និងកម្លាំងរមួល ២៩ ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយនឹងប្រអប់លេខអូតូ CVT ។

យ៉ាងណាមិញចំពោះក្រុមហ៊ុន Yamaha មិនទាន់មានព័ត៌មានលម្អិតបានបង្ហាញអំពីកាលបរិច្ឆេទនៅទ្បើយទេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម