BYD ចេញឡានអគ្គិសនីថ្មី សាកភ្លើងម្តងរត់បាន ៦០០គ.ម ឯតម្លៃខ្ទង់ ២មុឺនដុល្លារ

[ទីផ្សារចិន] កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត BYD បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនូវរថយន្តអគ្គិសនីសុទ្ធ BYD Song Plus ស៊េរីឆ្នាំ ២០២៥ ជាមួយតម្លៃលក់ចាប់ពី ២១ ០០០ ដុល្លារ ដល់ ២៤ ៦០០ ដុល្លារនៅក្នុងទីផ្សារប្រទេសចិន។

រថយន្តនេះផលិតឡើងនៅលើគ្រោងឆ្អឹង e-Platform 3.0 មានប្រវែងតួខ្លួនសរុប ៤ ៧៨៥ ម.ម ទទឹង ១ ៨៩០ ម.ម កម្ពស់ ១ ៦៦០ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៧៦៥ ម.ម ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ១ ប៉ុង ១ FWD អាចផលិតកម្លាំងបាន ២០១ និង ២១៥ សេះ និងកម្លាំងរមួល ៣១០ និង ៣៣០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៧១,៨ និង ៨៧ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយចាប់ពី ៥២០ ដល់ ៦០៥គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់ការរចនាផ្នែកខាងក្រៅ មានភាពស្ព័រ Aerodynamic Design ដោយបំពាក់ជាមួយប៉ាណាបិតជិតមានឡូហ្គូ BYD នៅចំផ្នែកកណ្តាលទាំងមុខទាំងក្រោយ រួមជាមួយចង្កៀងមុខ-ក្រោយ LED ក៏ដូចជាថាសកង់ស្ព័រថ្មីទំហំ ១៩អ៊ីញ។

ចំពោះផ្នែកខាងកក្នុងវិញ ទទួលបានអេក្រង់កម្សាន្តទំហំ ១៥,៦ អ៊ីញ កន្លែងសាកថ្មឥតខ្សែទំហំ ៥០វ៉ាត់ ដំណើរការដោយប្រព័ន្ធ DiLink 100 cockpit system អាចប្រើប្រាស់ 5G បាន និងរួមបញ្ជូលជាមួយប្រព័ន្ធ ADAS ជាច្រើនរួមមាន ប្រព័ន្ធហ្វ្រាំងអូតូ ប្រព័ន្ធជំនួយក្នុងការផ្លាស់ប្តូរគន្លងផ្លូវជាដើម។ គួរឲដឹងថា រថយន្ត BYD Song Plus ក៏ទទួលបានជម្រើសម៉ាសុីនកូនកាត់ផងដែរដែលមានតម្លៃលក់ចាប់ពី ១៩ ០០០ ដុល្លារ ដល់ ២៤ ៦០០ ដុល្លារ ក្នុងទីផ្សារប្រទេសចិន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម