BYD ចេញឡាន MPV ថ្មី ប្រភេទ PHEV ប្រជែងជាមួយ Toyota Alphard

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត BYD បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត BYD XIA ឬ Dynasty DM-I ប្រភេទ MPV ប្រើប្រាស់ Plug-in hybrid នៅឯពិព័រណ៍រថយន្ត Chendu Auto Show 2024 ជាមួយតម្លៃលក់រំពឹងថា ៤២ ៣២៨ ដុល្លារ នៅប្រទេសចិន ។

BYD XIA DM-I ដំណើរការដោយប្រព័ន្ធ DM 5.0 super hybrid ធ្វើការជាមួយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ Turbocharged និងម៉ូទ័រអគ្គិសនី អាចផលិតកម្លាំងបានសរុប ២៦៨ សេះ ផ្គួបជាមួយអាគុយអាចបើកបរបានចម្ងាយ ២០០ គីឡូម៉ែត្រ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តនេះមានប្រវែងតួខ្លួនសរុប ៥ ១៤៥ ម.ម ទទឹង ១ ៩៧០ ម.ម កំពស់ ១ ៨០៥ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ៣ ០៤៥ ម.ម ។ សម្រាប់ផ្នែកខាងក្រៅមានប៉ាណាមួយផ្ទាំងធំ ចង្កៀងមុខ-ក្រោយ LED ព្រមទាំងថាសកង់ស្ព៏រទំហំ ១៨អ៉ីញ និងទ្វារូតចំហៀងបើក-បិទដោយថាមពលអគ្គិសនី ។

ខណៈនៅផ្នែកខាងក្នុងវិញមាន ៧កៅអី ជាប្រភេទ ៣ជួរ និងបានបំពាក់អេក្រង់កំសាន្ត touchscreen ទំហំធំ លើសពីនេះ ក៏បានភ្ជាប់ដោយប្រព័ន្ធជំនួយការអ្នកបើកបរ DiPilot intelligent driving system ដែលរួមបញ្ចូលនៅមុខងារដ៏សំបូរបែប ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម