[បរទេស] ក្រុមហ៊ុនផលិតរថយន្ត BYD គឺជាក្រុមហ៊ុនរថយន្តដែលមានបុគ្គលិកច្រើនជាងគេលើពិភពលោក ដោយបច្ចុប្បន្នមានបុគ្គលិកសរុបជិត ១១០ ០០០ នាក់ស្ថិតនៅក្នុងផ្នែកស្រាវជ្រាវ និងអភិវឌ្ឍន៍ បើយោងតាមនាយកប្រតិបត្តិក្រុមហ៊ុនយក្យរបស់ប្រទេសចិននេះ ។
សម្រាប់ការផ្លាស់ប្តូរនេះកើតឡើងនៅពេលដែលរដ្ឋាភិបាលចិនកំពុងផ្តល់អាទិភាពដល់ការបង្កើតការងារ ជាពិសេសសម្រាប់និស្សិតបញ្ចប់ការសិក្សានៅមហាវិទ្យាល័យ ខណៈដែលសេដ្ឋកិច្ចកំពុងជួបការលំបាក។
ជាមួយគ្នាេនះ លោក Li Yunfei នាយកគ្រប់គ្រងទូទៅរបស់ BYD ទទួលបន្ទុកផ្នែកម៉ាកយីហោ និងទំនាក់ទំនងសាធារណៈ បានសរសេរនៅលើគណនី Weibo របស់ខ្លួនថា ចំនួនបុគ្គលិកសរុបបានកើនឡើង ៥,៨% ចាប់តាំងពីចុងខែសីហា ដែលធ្វើឲ្យ BYD ក្លាយជានិយោជកធំជាងគេក្នុងចំណោមក្រុមហ៊ុននៅលើផ្សារហ៊ុនចិន។
លោក Li បានបន្ថែមថា ជាមួយនឹងបុគ្គលិកផ្នែកបច្ចេកវិទ្យា ស្រាវជ្រាវ និងអភិវឌ្ឍន៍ (R&D) ជិត ១១០ ០០០ នាក់ BYD គឺជាក្រុមហ៊ុនផលិតរថយន្តដ៏ធំបំផុតរបស់ពិភពលោកដោយចំនួនបុគ្គលិក R&D ក្នុងនោះមាននិស្សិតបញ្ចប់ការសិក្សាមហាវិទ្យាល័យជិត ៥០ ០០០នាក់ ក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ ៕