BYD ដាក់គោលដៅលក់ឡានអគ្គិសនីឲ្យបាន ៣មុឺនគ្រឿងក្នុងមួយឆ្នាំនៅទីផ្សាររថយន្តធំជាងគេទី ៤ របស់ពិភពលោក

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត BYD មានការរីកចម្រើនយ៉ាងខ្លាំងក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ ខណៈក្នុងពេលថ្មីៗនេះ ស្ថាបនិក BYD បាននិយាយនៅក្នុងសន្និសីទនៅទីក្រុងតូក្យូបានបង្ហាញថា ម៉ាកយីហោនេះនឹងចាប់ផ្តើមនៅក្នុងប្រទេសជប៉ុនក្នុងខែមករាឆ្នាំ ២០២៤ និងនៅឆ្នាំ ២០២៥ មានបំណងលក់រថយន្តអគ្គិសនីចំនួន ៣០ ០០០ គ្រឿងក្នុងមួយឆ្នាំ និងមានក្រុមហ៊ុនចែកចាយចំនួន ១០០ ទីតាំងក្នុងទីផ្សារជប៉ុនដែលបច្ចុប្បន្ននេះជាទីផ្សាររថយន្តធំជាងគេទី ៤ របស់ពិភពលោក ។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនផលិតរថយន្តយក្យរបស់ប្រទេសចិនេះ បានចាប់ផ្តើមដំណើរការនៃការបង្កើតបណ្តាញអ្នកចែកចាយដ៏ធំមួយនៅក្នុងប្រទេសជប៉ុនរួចហើយ ដែលជាការចុះហត្ថលេខាលើកិច្ចសន្យាភ្នាក់ងារជាមួយអ្នកចែកចាយ និងអ្នកលក់ដែលបានបង្កើតឡើង ហើយបច្ចុប្បន្នមានប្រហែល ៥០ ទីតាំងនៅទូទាំងប្រទេស ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់ម៉ូដែល BYD ដំបូង​គេ​ដែល​ចុះ​ចត​នៅ​ប្រទេស​ជប៉ុន​គឺ រថយន្តអគ្គិសនីសុទ្ធ BYD Dolphin ដែល​មាន​តម្លៃ​ចាប់​ពី ៣,៦៣ លាន​យ៉េន ដែលស្មើនឹង ២៥ ០០០ ដុល្លារ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម