BYD បង្ហាញចេញ Sealion 07 ជម្រើស PHEV បំពាក់ប្រព័ន្ធបើកបរឆ្លាតវៃ God Eye តម្លៃខ្ទង់ ៣មុឺនដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត BYD បានធ្វើការប្រកាសដាក់បង្ហាញចេញលក់ជាផ្លូវការនូវរថយន្ត BYD Sealion 07 DM-i ប្រភេទ SUV ៥កៅអី អគ្គិសនីលាយសាំង បំពាក់ជាមួយប្រព័ន្ធជំនួយការបើកបរឆ្លាតវៃ BYD God Eye C នៅក្នុងទីផ្សារប្រទេសចិន ជាមួយតម្លៃលក់ចាប់ពី ២៧ ​៥០០ ដុល្លារ ដល់ ៣៤ ៣០០ ដុល្លារ។

រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៤ ៨៨០ ម.ម ទទឹង ១ ៩២០ ម.ម កម្ពស់ ១ ៧៥០ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៨២០ ម.ម ខណៈការឌីស្សាញផ្នែកខាងក្រៅ ទទួលបានការឌីស្សាញថ្មីជាមួយប៉ាណាទំហំធំ ចង្កៀងមុខ-ក្រោយ LED រាងស្លីម អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ព្រមទាំងប្រើប្រាស់នូវថាសកង់ស្ព័រជាដើម។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត BYD Sealion 07 DM-i ទទួលបានជម្រើសទាំងប៉ុង ១ (2WD) និងប៉ុង ២ (4WD) ប៉ុន្តែជម្រើស4WD មានឈ្មោះ Sealion 07 DM-p ដំណើរការដោយបច្ចេកវិទ្យា DM 5.0 ជំនាន់ទី ៥ របស់ BYD ធ្វើការជាមួយម៉ាសុីនសាំងចំណុះ ១,៥លីត្រ Turbo ទំហំ ៤សុីឡាំង អាចផលិតកម្លាំងបាន ១៥៤​សេះ និងម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបាន ២០១ សេះ និង ២៦៨ សេះ ជាន់់ស្ទុះពី ០ ទៅ ១០០គ.ម/ម៉ោង ប្រើពេល ៤,៧វិនាទី។

ចំពោះព័ត៌មានលម្អិតផ្សេងទៀតខាងក្រុមហ៊ុនមិនទាន់ដាក់បង្ហាញចេញនូវឡើយទេ ប៉ុន្តែផ្នែកខាងក្នុងខាងអាចនឹងទទួលបាន Option ដូចគ្នានឹងជម្រើសប្រើអគ្គិសនីសុទ្ធ រួមជាមួយប្រព័ន្ធជំនួយការបើកបរឆ្លាតវៃ BYD God Eye C ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម