BYD បញ្ចេញឡានដំបូងគេដែលបំពាក់ប្រព័ន្ធជំនួយការអ្នកបើកបររបស់ Huawei

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត BYD បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត BYD Leopard 8 ប្រភេទ SUV ដំបូងគេដែលបំពាក់ជាមួយប្រព័ន្ធជំនួយការអ្នកបើកបរ Huawei Qiankun Smart Driving ADS 3.0 system គ្រោងនឹងចេញលក់ឆាប់ៗនេះ ។

ប្រព័ន្ធជំនួយការអ្នកបើកបរ Huawei Qiankun Smart Driving ADS 3.0 system បានរួមបញ្ចូលនៅបើកបរដោយស្វ័យប្រវត្តិ ព្រមទាំងបានធ្វើឲ្យប្រសើរឡើងនៅមុខងារផ្តល់សញ្ញាគ្រោះពេលមានរថយន្តមកជិត និងប្រព័ន្ធចូល-ចេញពីចំណតដោយស្វ័យប្រវត្តិជាដើម ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

BYD Leopard 8 នឹងផលិតឡើងដោយប្រើប្រាស់នៅគ្រោងឆ្អឹង DMO platform ថ្មីរបស់ BYD សម្រាប់ផ្តោតនៅលើការបើកបរបែប Off-road ជាមួយនិងប្រព័ន្ធ Disus-P suspension system ដំណើរការជាមួយប្រព័ន្ធ Plug-in hybrid ធ្វើការជាមួយម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ និងម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបានសរុបដល់ទៅ ៩៣៩ សេះ ។

ទាក់ទងទៅនឹងផ្នែកខាងក្រៅមានការឌីស្សាញមានលក្ខណៈហាប់ណែន ជាមួយប៉ាណាដែលមានរបាកាត់ចំនួន ៣ ស្រោបដោយក្រូម៉េ ចង្កៀងមុខ-ក្រោយប្រភេទ LED ព្រមទាំងប្រើប្រាស់នៅថាសកង់ស្ព័រទំហំ ២១អ៉ីញ ស្រោបដោយសំបកប្រភេទ Off-road ផងដែរ ។

ចំពោះនៅផ្នែកខាងក្នុងមានបំពាក់កុងទ័របង្ហាញព័ត៌មានឌីជីថល និងអេក្រង់កំសាន្ត touchscreen ទំហំធំ រួមទាំងអេក្រង់សម្រាប់អ្នកដំណើរផ្នែកខាងមុខ ក៏ដូចជាកន្លែកសាកថ្មឥតប្រើខ្សែជាដើម ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម