BYD បានផលិតរថយន្តចំនួនទី ១ ០០០ ០០០ គ្រឿង ត្រឹមរយៈពេល ៩ ខែប៉ុណ្ណោះ ក្នុងឆ្នាំ ២០២២

[បរទេស] ក្រុមហ៊ុនផលិតរថយន្តយក្យរបស់ចិន BYD បានធ្វើការប្រកាសជាផ្លូវការសម្រាប់ការផលិតរថយន្តចំនួន ១ ០០០​ ០០០ គ្រឿងត្រឹមឆ្នាំនេះ ត្រឹមរយៈពេល ៩ ខែ គិតចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ ២០២២ គឺជាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ និងជាការផលិតរថយន្តលឿនបំផុតរបស់ក្រុមហ៊ុនផលិតរថយន្តប្រទេសចិន។

សម្រាប់រថយន្តទី ១ ០០០​ ០០០ គ្រឿង ក្នុងឆ្នាំនេះគឺ BYD Song Plus DM-i ដែលជាប្រភេទ Crossover លក់ដាច់បំផុតលេខ ១ របស់ក្រុមហ៊ុន។ ការលក់រថយន្តរបស់ BYD បានបន្តកើនឡើងយ៉ាងឆាប់រហ័ស រហូតដល់ឆ្នាំនេះ BYD សម្រេចបានការលក់រថយន្តអគ្គិសនីចំនួន ១០០ ០០០គ្រឿងជាប់ៗគ្នាសម្រាប់រយៈពេល ៦ ខែដែលបានកំពុងកើនឡើងជាលំដាប់។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចុប្បន្ន BYD មានរថយន្តថាមពលថ្មីជាង ៧០០ ០០០ គ្រឿង ហើយរយៈពេលរង់ចាំបច្ចុប្បន្នសម្រាប់អតិថិជនដែលបញ្ជាទិញដើម្បីទទួលបានការដឹកជញ្ជូនគឺ ៤ ទៅ ៥ ខែ ជាមួយនឹងរថយន្តប្រហែល ២៨០ ០០០ គ្រឿងក្នុងមួយខែដែលរំពឹងថានឹងដឹកជញ្ជូននៅចុងឆ្នាំនេះ នេះ​បើ​តាម​របាយការណ៍​ក្នុង​ស្រុក​នៅ​ថ្ងៃ​ទី​២ ខែ​កញ្ញា ឆ្នាំ​២០២២។

BYD បង្ហាញពីការលក់រថយន្តថាមពលថ្មី (NEVs) ក្នុងខែសីហា ឆ្នាំ ២០២២ នៅក្នុងប្រទេសចិន ដែលមានចំនួនសរុបជាង ១៧៤ ៩១៥ គ្រឿង ដែលបង្កើតកំណត់ត្រាថ្មី ចាប់តាំងពីការបើកដំណើរការម៉ាកយីហោ BYD មក វាអាចរក្សាការលក់បាន ១០០ ០០០ គ្រឿងក្នុងមួយខែសម្រាប់រយៈពេល ៦ ខែជាប់ៗគ្នា៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម