BYD ប្រកាសចេញ BYD Dolphin ថ្មី មានមុខងារ BYD God Eye និង Option ថ្មី តម្លៃខ្ទង់ ១មុឺនដុល្លារ

ក្រុមហ៊ុន BYD បានធ្វើការដាក់បង្ហាញចេញលក់ជាផ្លូវការនូវកំណែអាប់ដេតថ្មីរបស់រថយន្ត BYD Dolphin ជាមួយនឹងការរចនាថ្មី និងបច្ចេកវិទ្យាជំនួយការបើកបរដែលកាន់តែប្រសើរជាងមុន។ ក្នុងនោះ រថយន្ត SUV អគ្គិសនីនេះ មានតម្លៃលក់ចាប់ពី ១៣ ​៧៣៥ ដុល្លារ ដល់ ១៧ ៣១៥ ដុល្លារ នៅក្នុងទីផ្សារប្រទេសចិន។

ចំពោះកំណែអាប់ដេតថ្មីនេះ BYD Dolphin ទទួលបានការរចនាផ្នែកខាងមុខឡើងវិញជាមួយនឹងចង្កៀងមុខធំជាងមុន កាងរន្ធខ្យល់ធំជាងមុនមានលក្ខណៈបែបស្ព័រ រួមជាមួយនឹងទ្វារដៃថ្មីប្រភេទ flush door handles និងការអាប់ឌែតថ្មីបន្តិចបន្តួចនៅផ្នែកខាងក្រោយជាមួយឡូហ្គូលអក្សរ BYD ។ លើសពីនេះ នៅផ្នែកបច្ចេកវិទ្យា វាក៏ទទួលបាននូវបាននូវប្រព័ន្ធជំនួយអ្នកបើកបរថ្មី ” BYD God Eye C” ផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់ BYD Dolphin ថ្មីនេះ មានប្រវែង ៤ ២៨០ ម.ម ទទឹង ១ ៧៧០ ម.ម កម្ពស់ ១ ៥៧០ ម.ម និងប្រវែងគម្លាតកង់ ២ ៧០០ ម.ម ដំណើរការដោយម៉ូទ័រអគ្គិសនី ១ ប៉ុង ១ FWD ផលិតកម្លាំងបាន ៩៤, ១៧៤ និង ២០១ សេះ​ ផ្គួបជាមួយអាគុយទំហំ ៤៥,១ និង ៦០,៥ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៤២០, ៤១០ និង ៥២០ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង។

ខណៈនៅផ្នែកខាងក្នុងវិញ ទទួលបានការផ្លាស់ប្តូរថ្មីច្រើនមានដូចជា ការផ្លាស់ប្តូរទៅលើចង្កូត និងកុងសូល ក៏ដូចជា អេក្រង់ឌីជីថលថ្មីទំហំ ៨,៨ អ៊ីញ និងអេក្រង់កម្សាន្ត Touchscreen ទំហំ ១២,៨ អ៊ីញ កន្លែងសាកឥតខ្សែកម្លាំង 50 W និងឧបករណ៍បំពងសម្លេងចំនួន ៦ចំនុច៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម