BYD ប្រកាសចេញ Qin Plus DM-i ថ្មី តម្លៃ ១មុឺនដុល្លារ អាចបើកបាន ៩០គ.ម ដោយអគ្គិសនីសុទ្ធ

ក្រុមហ៊ុនផលិតរថយន្ត BYD បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនូវរថយន្ត BYD Qin Plus DM-i មុខមាត់ថ្មីស៊េរីជាមួយតម្លៃលក់ចាប់ពី ១២ ៣០០ ដុល្លារ នៅក្នុងប្រទេសចិន ថ្លៃជាងម៉ូឌែលលក់បច្ចុប្បន្នចំនួន ១ ៣៧៥ ដុល្លារ។

រថយន្តនេះ ដំណើរការដោយម៉ាស៊ីនសាំងចំណុះ ១,៥លីត្រ ទំហំ ៩៩សេះ និងម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ១៦១ សេះ ផ្គួបជាមួយអាគុយអាចបើកបរបានចម្ងាយ ៤៣ និង ៩០គីឡូម៉ែត្រ ដោយអគ្គិសនីសុទ្ធ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

BYD Qin Plus DM-i មានប្រវែងតួខ្លួនសរុប ៤ ៧៨០ ម.ម ទទឹង ១ ៨៣៧ ម.ម កម្ពស់ ១ ៥១៥ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៧១៨ ម.ម វែង និងខ្ពស់ជាងម៉ូឌែលលក់បច្ចុប្បន្នចំនួន ១៥ និង ២០ ម.ម ភ្ជាប់មកជាមួយការរចនាជាមួយប៉ាណាមុខមួយផ្ទាំងធំ ចង្កៀងមុខ-ក្រោយ LED រាងស្លីមជាងមុន ព្រមទាំងថាសកង់ស្ព័រ ក៏ដូចជាដៃទ្វារប្រភេទ Flush-door handles ។

ខណៈផ្នែកខាងក្នុង នៅតែរក្សាការរចនាដដែល តែមិនភ្ជាប់មកជាមួយដំបូល Panoramic ទេ ប៉ុន្តែអ្នកប្រើប្រាស់ក៏អាចជ្រើសរើសកញ្ចប់ជំនួយការបើកបរកម្រិតខ្ពស់ជាជម្រើសផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម