[បរទេស] ក្រុមហ៊ុនផលិតរថយន្តយក្យរបស់ប្រទេសចិន BYD បានលក់រថយន្តចំនួន ៩៨០ ០០០គ្រឿងកើនឡើង ៤០% ព្រមទាំងវ៉ាដាច់នៅក្រុមហ៊ុន Honda និង Nissan ជាលើកដំបូងនៅក្នុងត្រីមានទី ២ ឆ្នាំ ២០២៤ ។
គួរឲ្យដឹងថា កាលពីឆ្នាំមុន BYD ជាប់ចំណាត់ថ្នាក់ជាក្រុមហ៊ុនផលិតរថយន្តលក់ដាច់ជាងគេទី ១០ របស់ពិភពលោកតាមបរិមាណបន្ទាប់ពីលក់រថយន្តបាន ៧០០ ០០០ គ្រឿងនៅចុងត្រីមាសទី ២ ។ ខណៈឆ្នាំនេះធ្លាក់មកកាន់ចំណាត់ថ្នាក់ទី ៧ នេះបើយោងតាម Nikkei ។
ជាមួយគ្នានេះ មានតែក្រុមហ៊ុនផលិតរថយន្តជប៉ុនតែមួយគត់ដែលបានលក់រថយន្តច្រើនជាង BYD ក្នុងឆ្នាំ ២០២៤ គឺក្រុមហ៊ុន Toyota ព្រមទាំងបានជាប់ចំណាត់ថ្នាក់លេខ ១ ដោយលក់បានចំនួន ២,៦៣ លានគ្រឿង។ បន្ទាប់គឺក្រុមហ៊ុន GM ដែលមានចំនួន ១,២៩ លានគ្រឿង ហើយតាមពីក្រោយដោយក្រុមហ៊ុន Ford លក់បានចំនួន ១,០៤ លានគ្រឿង ៕