BYD សម្រេចការលក់ឡានអគ្គិសនីបានដល់ ៣លានគ្រឿងទូទាំងសកលលោក

[ទីផ្សារបរទេស] ក្រុមហ៊ុនរថយន្តចិន BYD សម្រេចបានការលក់រថយន្តអគ្គិសនីចំនួនទី៣លានគ្រឿងនៅទូទាំងសកលលោក ស្របពេលដែលក្រុមហ៊ុនកំពុងបន្តពង្រីកខ្លួនទៅកាន់ទីផ្សារបរទេស។

រថយន្តថាមពលថ្មី (មានរាប់បញ្ចូលរថយន្ត PHEV និងរថយន្តអគ្គិសនីសុទ្ធ) ទីបីលានគ្រឿងរបស់ BYD ត្រូវផលិតរយៈពេល៦ខែបន្ទាប់ពីការផលិតរថយន្តថាមពលថ្មីទីពីរលានគ្រឿង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

នៅរយៈពេល៩ខែដំបូងនៃឆ្នាំ២០២២នេះ BYD រាយការណ៍ថាខ្លួនលក់រថយន្តថាមពលថ្មីបានប្រមាណ ១,១៨លានគ្រឿង ដោយក្នុងនោះមានប្រមាណ ៥៨ម៉ឺនគ្រឿង គឺជារថយន្តអគ្គិសនីសុទ្ធ ដែលកើនឡើង ២១៥% ធៀបនឹងពេលដូចគ្នាកាលពីឆ្នាំ២០២១។

BYD អះអាងថាខ្លួនបានពង្រីកទីផ្សារដល់ប្រទេសចំនួន៧០ នៅតាមទ្វីបចំនួន៦ រួមមាននៅអូស្ត្រាលី អឺរ៉ុប អាមេរិក និងតាមផ្នែកមួយចំនួននៃតំបន់អាស៊ីអាគ្នេយ៍ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម