BYD ATTO 3 សេរ៊ីឆ្នាំ២០២៤ អាប់ឌែតថ្មី ត្រៀមវៃចេញនៅអូស្ត្រាលីចុងឆ្នាំនេះជាមួយតម្លៃ ៤មុឺនដុល្លារជាង

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិរថយន្ត BYD បានធ្វើការអាប់ឌែតថ្មីទៅលើរថយន្ត BYD ATTO 3 សេរ៊ីឆ្នាំ២០២៤ ហើយគ្រោងវៃចេញនៅក្នុងទីផ្សារអូស្ត្រាលើ នៅចុងឆ្នាំនេះ ជាមួយតម្លៃសមរម្យជាងមុន ៣,៥៦២ដុល្លារ ពោលតម្លៃថ្មីគឺចាប់ពី ៤៤,៤៩៩ ដល់ ៤៧,៤៩៩ដុល្លារ ។

ការអាប់ដេតថ្មីនេះ បានបន្ថែមនូវពណ៌តួខ្លួនថ្មីគឺពណ៌ Cosmos Black ថ្មី ប៉ុន្តែលុបជម្រើសពណ៌ក្រហម និងបៃតងចេញវិញ បូករួមជាមួយការតុបតែងទម្រដំបូល (pillar) ពណ៌ខ្មៅនិងឡូហ្គូលថ្មីរបស់ BYD នៅផ្នែកខាងក្រោយ ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់ផ្នែកខាងក្នុងកាប៊ីនមានបំពាក់អេក្រង់កម្សាន្ត touchscreen ថ្មីទំហំ ១៥,៦អ៊ីញ អាចភ្ជាប់មុខងារ Apple CarPlay និង Android ឥតប្រើខ្សែ និងមានការបន្ថែមពណ៌ខាងក្នុងថ្មីចំនួន ២ គឺ ពណ៌ខ្មៅ និងពណ៌ខៀវ និងមុខងាបិតម៉ាសុីនត្រជាក់អូតូ ជាដើម៕

វាដំណើរការដោយម៉ូទ័រអគ្គិសនីសុទ្ធ ២ប្រភេទ ទំហំ ១៥០គីឡូវ៉ាត់ ផ្គួបជាមួយអាគុយទំហំ ៥០ ​និង៦០គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយចាប់ពី ៣៤៥​ ទៅ ៤២០គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម