BYD ATTO 3 ត្រៀមចេញលក់នៅប្រទេសថៃចុងឆ្នាំនេះ

[បរទេស] ក្រុមហ៊ុន Rêver Automotive គ្រោងនឹងធ្វើការដាក់បង្ហាញរថយន្ត BYD ATTO 3 ក្នុង​ប្រទេស​ថៃនៅចុងឆ្នាំនេះ​ បន្ទាប់ពីការចុះហត្ថលេខាលើការចូលរួមវិធានការគាំទ្រការប្រើប្រាស់រថយន្តអគ្គិសនីជាមួយនាយកដ្ឋានពន្ធដារ ដើម្បីទទួលបានសិទ្ធិកាត់បន្ថយពន្ធពី ៨% ទៅ ២% និងការឧបត្ថម្ភធនពន្ធចំនួន ៤ ១១៩ ដុល្លារនៅឆ្នាំ ២០២៤ ។

BYD ATTO 3 មានប្រវែងតួខ្លួនសរុប ៤ ៤៥៥ មម ទទឹង ១ ៨៧៥ ម.ម កំពស់ ១ ៦១៥ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៧២០ ម.ម ។ ភ្ជាប់មកជាមួយឧបករណ៍ស្តង់ដារខាងក្រៅដូចជា ចង្កៀងមុខ LED ដែលមានមុខងារទម្លាក់-តម្លើងដោយស្វ័យប្រវត្តិ (High-Beam Assistant) អំពូលបំភ្លឹពេលថ្ងៃប្រភេទ LED, ចង្កៀងក្រោយ LED, ដំបូលបែប Panoramic Sunroof, ទ្វារក្រោយបើក-បិទដោយស្វ័យប្រវតិ្ត, កញ្ចក់ចំហៀងក្តោបអូតូជាមួយនឹងប្រព័ន្ធ defroster និងថាសកង់ស្ព័រទំហំ ១៨ អ៊ីញ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទាក់ទងនៅផ្នែកខាងក្នុងកាប៊ីនមានបំពាក់ដោយកៅអីអ្នកបើកបរអាចលៃតម្រូវតាមរយៈថាមពលអគ្គិសនី ៦​ ទិសដៅ និង ៤ ទិសដៅសម្រាប់នៅផ្នែកអ្នកដំណើរខាងមុខ ជាមួយនឹងកៅអីខាងក្រោយ ដែលអាចបត់បាន 60:40 និងមានលក្ខណៈពិសេសជាមួយនឹងអេក្រង់កំសាន្តទំហំ ១២,៨ អ៊ីញ ដែលអាចបង្វិលបញ្ឈរ ឬផ្ដេកតាមតម្រូវការ ភ្ជាប់មុខងារ Apple CarPlay និង Android Auto ជាមួយនឹងឧបករណ៍បំពងសម្លេងចំនួន ៨ ចំនុច, រន្ធសាក USB-C និងកន្លែងសាកឥតខ្សែជាស្តង់ដារ។

BYD ATTO 3 គឺជារថយន្តអគ្គិសនីសុទ្ធ ដំណើរការដោយម៉ូទ័រអគ្គិសនីមានកម្លាំង ២០៤ សេះ និងកម្លាំងរមួល ៣១០ ញ៉ូតុនម៉ែត្រ អាចបង្កើនល្បឿនពី ០-១០០ គីឡូម៉ែត្រ/ម៉ោង ក្នុងរយៈពេល ៧,៣ វិនាទី ផ្គួបជាមួយអាគុយ blade battery technology ទំហំ ៤៩,៩២ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៤១០ គីឡូម៉ែត្រក្នុងការសាកថ្មម្តង និងអាគុយទំហំ ៦០,៤៨ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៤៨០ គីឡូម៉ែត្រក្នុងការសាកថ្មម្តង គាំទ្រមុខងារសាកថ្មល្បឿនលឿន អាចសាកពី ០-៨០% ក្នុងរយៈពេល ៣០នាទីប៉ុណ្ណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម