[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត BYD ទទួលបានការបញ្ជាទិញទុកមុននៃរថយន្តអគ្គិសនីសុទ្ធ BYD Atto 3 ស៊េរីថ្មីចុងក្រោយ ចំនួន ១ពាន់គ្រឿង ក្នុងសប្តាហ៍ដំបូងនៅទីផ្សារប្រទេសកូរ៉េខាងត្បូង នេះយោងតាមគេហទំព័រ Weibo ។
BYD Atto 3 ស៊េរីថ្មីចុងក្រោយ នៅទីផ្សារប្រទេសកូរ៉េខាងត្បូងមានតម្លៃលក់ចាប់ពី ២១ ៦៥០ ដុល្លារ ដល់ ២៣ ០៥០ ដុល្លារ បំពាក់ដោយអាគុយទំហំ ៦០,៤៨ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៣២១ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង ។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនផលិតរថយន្តយក្យរបស់ប្រទេសចិនមួយនេះ បានសហការជាមួយអ្នកចែកចាយដែលមានការអនុញ្ញាតជាផ្លូវការចំនួន ៦ ទីតាំង ជាមួយអាគារ showroom ១៥ និងមជ្ឈមណ្ឌលសេវាកម្មចំនួន ១១ ទីតាំងនៅទូទាំងប្រទេសកូរ៉េខាងត្បូង៕