BYD Dolphin ជាឡានប្រទេសចិនដំបូងគេឈ្នះពានរង្វាន់នៅអឺរ៉ុប The Best Buy Car of Europe 2024

[បរទេស] កាលពីនេះថ្មីៗនេះ រថយន្តប្រើថាមពលអគ្គិសនីសុទ្ធ BYD Dolphin ត្រូវបានបោះឆ្នោតជ្រើសរើសជារថយន្តឈ្នះពី “AUTOBEST 2024” ដែលជាពានរង្វាន់អឺរ៉ុបសម្រាប់ The Best Buy Car of Europe ឆ្នាំ ២០២៤ ជាមួយនឹងពិន្ទុសរុប ២០,៥៧ បានជាប់ចំណាត់ថ្នាក់លេខ ១ ជាលើកដំបូងក្នុងរយៈពេល ២៣ ឆ្នាំរបស់ក្រុមហ៊ុនផលិតរថយន្តប្រទេសចិនបានឈ្នះ ដែលធ្វើឡើងនៅប្រទេសបែលហ្សិក។

ក្នុងនោះ BYD Dolphin បានឈ្នះពានរង្វាន់នេះជាមួយនឹងពិន្ទុសរុប ២០,៥៧ ដែលត្រូវបានបោះឆ្នោតដោយអ្នកកាសែតចំនួន ៣០ នាក់មកពីគេហទំព័រ AUTOBEST ដែលមកពីអ៉រ៉ុបចំនួន ៣០ ប្រទេស ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តនេះ ត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង e-Platform 3.0 បំពាក់ម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ២០៤ សេះ និងកម្លាំងរមួល ៣១០ ញ៉ូតុនម៉ែត្រផ្គួបជាមួយអាគុយ BYD Blade battery ទំហំ ៦០,១៤ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៤៩០ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង គាំទ្រដោយមុខងារសាកថ្មល្បឿនលឿន ។ លើសពីនេះ ទទួលបានលទ្ធផលផ្កាយ ៥ ក្នុងការធ្វើតេស្តសុវត្តិភាពពី Euro NCAP ទៀតផង ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម