BYD Dolphin ស៊េរីឆ្នាំ ២០២៥ ទទួលបានការអាប់ដេតបន្ថែម និងជិះបានចំងាយឆ្ងាយជាងមុន

[បរទេស] យោងតាមក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មានរបស់ប្រទេសចិន បានដាក់បង្ហាញចេញនៅរូបភាពរបស់រថយន្តអគ្គិសនីសុទ្ធ BYD Dolphin ស៊េរីឆ្នាំ ២០២៥ មុខមាត់ថ្មី មុនពេលក្រុមហ៊ុន BYD ប្រកាសដាក់បង្ហាញជាផ្លូវការ ។

BYD Dolphin ស៊េរីឆ្នាំ ២០២៥ មុខមាត់ថ្មី ផ្តល់នៅជម្រើសម៉ូទ័រអគ្គិសនីចំនួន ៣ ប្រភេទ អាចផលិតកម្លាំងបានពី ៩៥ សេះ ដល់ ២០៣ សេះ រួមទាំងជម្រើសអាគុយទំហំធំជាងមុនពោលគឺទំហំ ៤៥,១២ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៤១០ គីឡូម៉ែត្រ និងអាគុយទំហំ ៦០,៤៨គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៥២០ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់ផ្នែកខាងក្រៅ ត្រូវបានផ្លាស់ប្តូរឌីស្សាញថ្មីទៅលើ ចង្កៀង និងកាងរន្ធខ្យល់ផ្នែកខាងមុខ ក៏ដូចជាប្រើប្រាស់នៅដៃទ្វាប្រភេទ flush-door រួមទាំងឡូហ្គោ BYD នៅចំកណ្តាលចង្កៀងផ្នែកខាងក្រោយ ខណៈផ្នែកខាងក្នុង មិនទាន់មានព័ត៌មានលម្អិតនៅឡើយទេ ។

មិនត្រឹមតែប៉ុណ្ណោះ រថយន្តនេះ មានទំហំធំជាងមុន ដោយមានប្រវែងតួខ្លួនសរុប ៤ ២៨០ ម.ម ទទឹង ១ ៧៧០ ម.ម កំពស់ ១ ៥៧០ មម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៧០០ ម.ម ។ សម្រាប់ប្រព័ន្ធជំនួយការអ្នកបើករ intelligent assistance system ក៏បានធ្វើការអាប់ដេតទៀតផង ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម