ពេលដឹងពីចំណុចពិសេសទាំង៤ ដែលមាននៅលើរថយន្តនេះ ច្បាស់ជាលោកអ្នកដកចិត្តមិនរួច (មានវីដេអូ)

នៅពេលគិតដល់ការជ្រើសរើសទិញរថយន្តថ្មីមកប្រើប្រាស់ ភាពជាប់ធន់ សមត្ថភាពនៃការបើកបរ បច្ចេកវិទ្យាទំនើបៗ តម្លៃសមរម្យ គឺជាអ្វីដែលត្រូវគិតដល់មុនគេ។ ថ្ងៃនេះដែរ ក្រុមការងារ ខេមបូ អូតូ សូមធ្វើការណែនាំនូវរថយន្តមួយម៉ូឌែលរបស់ក្រុមហ៊ុនផលិតរថយន្តជប៉ុនដែលភ្ជាប់មកជាមួយសម្ថភាពនៃការបើកបរ ភាពជាប់ធន និងបច្ចេកវិទ្យាទំនើបៗ នោះគឺរថយន្ត Subaru Forester ស៊េរីឆ្នាំ២០២២។ ហើយនៅពេលដែលនិយាយដល់ Subaru យើងគ្រប់គ្នានឹងគិតដល់រឿង ៤យ៉ាងសំខាន់ៗ និងជាពិសេសគឺមានបំពាក់នូវលើម៉ូដែលនេះតែម្តងដែលនោះគឺ៖

  • បច្ចេកវិទ្យាសុវត្ថិភាពខ្ពស់ EYESIGHT ដំណើរការដោយកាំម៉េរានៅខាងមុខចំនួន ២ អាចចាប់ និងវិភាគស្ថានភាពឧបសគ្គនៃការបើកបរបានយ៉ាងច្បាស់ល្អ ផ្តល់នូវសុវត្ថិភាពខ្ពស់ និងជំនួយដល់ការបើកបរ ផ្តោតលើមុខងារសំខាន់ដូចជា៖
    • Pre-Collision Braking ប្រព័ន្ធបញ្ជារការចាប់ហ្រ្វាំង ដោយស្វ័យប្រវត្តិ មុខងារនេះនឹងផ្តល់សញ្ញាព្រមានណែនាំអំពីហានិភ័យ, ហ្វ្រាំងជាន់ដើម្បីបន្ថយល្បឿន និងជួយកាន់បន្ថយគ្រោះថ្នាក់
    • Adaptive Cruise Control ប្រព័ន្ធបញ្ជារកំណត់ល្បឿនបើកបរ ដោយស្វ័យប្រវត្តិ​តាមរថយន្តដែលនៅពីមុខ ដែលអនុញ្ញាតអោយយើងអាចធ្វើការកំណត់ល្បឿនបើកបរដោយស្វ័យប្រវត្តិ និងការផ្លាស់ប្តូរល្បឿនទៅតាមស្ថានភាពផ្លូវ
    • Pre-Collision Throttle Management ប្រព័ន្ធជូនដំណឹងជាមុនអំពី ឧបសគ្គដែលអាចមានប៉ះទង្គិចនៅខាងមុខ
    • Lead Vehicle Start Alert ប្រព័ន្ធជូនដំណឹងអោយអ្នកបើកបរចេញដំណើរនៅពេលចរាចរណ៍បន្ត
    • Land Departure Warning ប្រព័ន្ធផ្តល់សញ្ញាដោយស្វ័យប្រវត្តិដល់អ្នកបើកបរ អំពីហានិភ័យនៃរថយន្ត ដែលវ៉ាពីខាងក្រោយ
    • Lane Sway Warning ប្រព័ន្ធផ្តល់សញ្ញាដោយស្វ័យប្រវត្តិដល់អ្នកបើកបរលើគំនូសផ្លូវចរាចរណ៍

  • Symmetrical All-Wheel Drive បច្ចេកវិទ្យាបើកបរប៉ុង២ ដែលដំណើរការលើចលនាបង្វិលលើកង់ទាំង៤ ដើម្បីធានាថារថយន្តអាចជំនះលើគ្រប់ស្ថានភាពផ្លូវ មិនថារាបស្មើរ ផ្លូវរអិល ពិបាក គឺគ្មានបញ្ហា។

ផ្ទាំងផ្សាយពាណិជ្ជកម្ម
  • SUBARU GLOBAL PLATFORM គ្រោងឆ្អឹងរឹងមាំ និងសុវត្ថិភាព បើប្រៀបធៀបទៅម៉ូដែលមុន គឺរឹងមាំជាងមុនពី ៤០ ទៅ ១០០%

  • និងចំណុចទី៤គឺម៉ាស៊ីនប្រភេទ Boxer ដែលផ្តល់នូវលំនឹងរថយន្តគ្មានគូរប្រៀប ជាបច្ចេកវិទ្យាចុងក្រោយរបស់ក្រុមហ៊ុនជប៉ុនមួយនេះ ស្តង់ដារពិភពលោក

បន្ថែមពីនេះរថយន្តនេះក៏បានភ្ជាប់មកជាមួយនូវមុខងារជាច្រើនបន្ថែមដូចជា៖

  • កាំម៉េរាជំនួយពេលចូលចំណត ឬថយក្រោយ
  • ពោងសុវត្ថិភាពនៅផ្នែកខាងមុខ ជង្គង់ និងចំហៀងសងខាង
  • ប្រព័ន្ធហ្វ្រាំងសុវត្ថិភាព ABS, EBD, BA
  • ប្រព័ន្ធគ្រប់គ្រងទំនាញសកម្ម Active Torque Vectoring
  • ប្រព័ន្ធគ្រប់គ្រងលំនឹង Vehicle Dynamics Control System
  • Break Override ប្រព័ន្ធបញ្ជាសគ្រោះថ្នាក់ដោយការច្រលំ ឬបាត់បង់ស្មារតីជាន់ហ្គែរ និងហ្វ្រាំងក្នុងពេលដំណាលគ្នា ប្រព័ន្ធនឹងផ្តាច់ដំណើរការនៃម៉ាស៊ីន អោយពន្លត់ និងជាន់ហ្វ្រាំងដោយស្វ័យប្រវត្តិ

  • ប្រព័ន្ធផ្តល់សញ្ញាអាសន្នបន្ទាន់ អោយអ្នកខាងមុខ និងខាងក្រោយបានដឹង Emergency Stop Signal
  • ប្រព័ន្ធការពារពីការប៉ះទង្គិតពីខាងក្រោយ SUBARU REAR VEHICLE DETECTION
  • ប្រព័ន្ធហ្វ្រាំងដៃអេឡិចត្រូនិច Electronic Parking Break
  • ប្រព័ន្ធជំនួយដល់ការឈប់ស្តុប អនុញ្ញាអោយយើងអាចធ្វើការសម្រាកជើង ដោយអាចដកជើងចេញពីហ្វ្រាំង Auto Vehicie Hold

បើក្រឡេកទៅមើលលើការរចនាវិញ មានភាពសមញ្ញ ថ្លៃថ្នូ មិនសាំញ៉ាំ ស្វាហាប់ ហាប់ណែន ចំណែកផ្នែកខាងក្នុងវិញ នៅពេលដែលយើងបានចូលមកអង្គុយខាងក្នុង និងបានស្ទាបប៉ះ បានដឹងថាគ្រឿងបរិក្ខាដែលបានបំពាក់ពិតជាប្រណិត ហើយការ រៀបចំបានស្អាត និងប្រកបដោយផាសុខភាពផងដែរ។ ដៃចង្កូតស្រោបដោយស្បែក ធូរ ងាយស្រួលចាប់កាន់ ភ្ជាប់ជាមួយប៊ូតុងបញ្ជារមុខងារជាច្រើនទៀត និងអាចសារ៉េទីតាំងចង្កូតលើ ក្រោមតាមតម្រូវការ។ កៅអីអង្គុយប្រភេទស្បែក ទន់ ផ្តល់នូវអារម្មណ៌ផាសុកភាព ភ្ជាប់ដោយការបញ្ជារទិសដៅដោយថាមពលអេឡិចត្រូនិចបាន ៨របៀប ទាំងកៅអីអ្នកបើកបរ និងអ្នករួមដំណើរខាងមុខ។

អេក្រង់ជំនួយការបើកបរ ធ្វើការរួមគ្នាជាមួយនឹងបច្ចេកវិទ្យា EYESIGHT DRIVER ASSIST TECHNOLOGY ។ បន្ថែមជាមួយអេក្រង់កំសាន្តទំហំ ៨អុីញ ច្បាស់ត្រជាក់ភ្នែក ភ្ជាប់ដោយមុខងារ Apple CarPlay និង Android Auto អនុញ្ញាតអោយយើងអាចធ្វើការមើលផែនទីកម្ពុជា តាមរយៈ Google Map និងការកំសាន្ត។ ប្រព័ន្ធម៉ាស៊ីនត្រជាក់ស្វ័យប្រវត្តិ ប្រភេទ Dual‐zone អាចសារ៉េកំរិតសីតុណ្ហភាពចែកដាច់ពីគ្នា។

រថយន្ត Subaru Forester ស៊េរីឆ្នាំ២០២២ នេះដំណើរការដោយម៉ាស៊ីនសាំងប្រភេទ Boxer ចំណុះ ២,០លីត្រ ៤សុីឡាំង ផលិតកម្លាំងបាន ១៥៦ps កម្លាំងរមួល ១៩៦ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខ CVT ៧ វគ្គស្វ័យប្រវត្តិ បន្ថែមជាមួយមុខងារបញ្ចូលលេខ លើដៃចង្កូត Paddle Shift ដើម្បីបន្ថែមសមត្ថភាពនៃការបើកបរកាន់តែងាយស្រួល។ បន្ថែមពីនេះវាអាចរត់ពីល្បឿន ០ – ១០០គ.ម/ម៉ ចំណាយពេល ១០,៥វិនាទី ជាមួយល្បឿនអតិបរិមា ១៩៣គ.ម/ម៉ និងកម្រិតសន្សំសំចៃគឺត្រឹមតែ ៧,៦លីត្រ/១០០គ.ម អាស្រ័យលើស្ថានភាពនៃការបើកបរ។

សម្រាប់សេរ៊ីឆ្នាំ២០២២ នេះមានតម្លៃ៦៤ ០០០ដុល្លារ ប៉ុន្តែសម្រាប់ខែនេះមានតម្លៃពិសេសត្រឹមតែ ៥២ ០០០ដុល្លារតែប៉ុណ្ណោះ ដែលអាចរកទិញបាននៅក្រុមហ៊ុននាំចូលរថយន្តផ្លូវការ Subaru Cambodia ដែលមានទីតាំងស្ថិតនៅផ្ទះលេខ ១៨៦ – ១៩១ ផ្លូវឧកញ្ញ៉ាមហាភក្តី ហ៊ុននាង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ទល់មុខសាលាអន្តរជាតិ ISPP ផ្លូវសម្តេចតេជោ ៦០ម៉ែត្រ ឬទាក់ទងតាមរយៈលេខទូរស័ព្ទ 016 254 600 / 095 778 666៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម