BYD Dolphin Mini ស៊េរីឆ្នាំ២០២៥ តម្លៃខ្ទង់ ១មុឺនដុល្លារ នៅចិន សាកម្តងជិះបាន ៤០០ គីឡូម៉ែត្រ

[ទីផ្សារចិន] ក្រុមហ៊ុនផលិតរថយន្ត BYD បានធ្វើការដាក់បង្ហាញចេញនូវរថយន្តអគ្គិសនី BYD Seagull (Dolphin Mini) ស៊េរីឆ្នាំ ២០២៥ ដែលមានតម្លៃលក់ចាប់ពី ៩ ៩០០ ដុល្លារ ដល់ ១២ ០០០ ដុល្លារ នៅក្នុងទីផ្សារប្រទេសចិន ហើយគ្រោងចេញលក់ជាផ្លូវការនៅថ្ងៃទី ០៨ ខែសីហា ខាងមុខនេះ។

រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៣ ៧៨០ ម.ម ទទឹង ១ ៧១៥ ម.ម កំពស់ ១ ៥៤០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៥០០ ម.ម ដោយបំពាក់ជាមួយម៉ូទ័រអគ្គិសនីចំនួន ១ ផលិតកម្លាំងបាន ៧៤ សេះ និងកម្លាំងរមួល ១៣៥ ញ៉តូនម៉ែត្រ ទទួលបានជម្រើសអាគុយចំនួន ២ រួមមានអាគុយទំហំ ៣០ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៣០៥ គីឡូម៉ែត្រ និងអាគុយទំហំ ៣៩ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៤០៥ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់ការចនាផ្នែកខាងក្រៅ រថយន្តនេះទទួលប៉ាណាមុខបិទជិត ចង្កៀងមុខប្រភេទ LED មុខងារបើក-បិទដោយស្វ័យប្រវត្តិ ថាសកង់ស្ព័ររចនាថ្មី និងចង្កៀងក្រោយប្រភេទ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង រួមជាមួយ spoiler ខាងក្រោយដ៏ប្លែក។

ខណៈនៅផ្នែកខាងក្នុង មានកុងទ័របង្ហាញព័ត៌មានឌីជិថលទំហំ ៧ អ៊ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១០,១ អ៊ីញ ឧបករណ៍បំពងសំឡេង ៤ ចំនុច និងកាម៉េរ៉ា ៣៦០ ដឺក្រេ ជាដើម។

ផ្ទាំងផ្សាយពាណិជ្ជកម្ម