
[បរទេស] ក្រុមហ៊ុនផលិតរថយន្ត BYD បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត BYD e7 ប្រភេទអគ្គិសនីសុទ្ធ គ្រោងនឹងដាក់លក់ឆាប់ៗនេះ នៅទីផ្សារប្រទេសចិន ចំពោះតម្លៃក្រុមហ៊ុនមិនទាន់បង្ហាញនៅឡើយទេ ។
BYD e7 អាចនឹងប្រើប្រាស់ជាប្រភេទរថយន្តតាក់ស៊ីនៅក្នុងប្រទេសចិន ដំណើរការដោយម៉ូទ័រអគ្គីសនីចំនួន ១ អាចផលិតកម្កាំងបាន ១៣៤ សេះ ផ្គួបជាមួយអាគុយប្រភេទ LFP battery រំពឹងថា អាចផ្តល់ចម្ងាយបើកបរបានខ្ទង់ ៥០០ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង ។
រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៤ ៧៨០ ម.ម ទទឹង ១ ៩០០ ម.ម កំពស់ ១ ៥១៥ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៨២០ ម.ម ។ សម្រាប់រូបរាង និងការឌីស្សាញផ្នែកខាងក្រៅផ្តោតលើភាពស្ព័រ និងទាន់សម័យ ជាមួយប៉ាណាមុខបិទជិត ចង្កៀងមុខ-ក្រោយ LED ព្រមទាំងថាសកង់ស្ព័រទំហំ ១៦អ៉ីញជាដើម ។ ខណៈ ព័ត៌មានផ្នែកខាងក្នុង មិនមានព័ត៌មានបង្ហាញនៅឡើយទេ ៕