[បរទេស] ក្រុមហ៊ុនផលិតរថយន្ត BYD បានធ្វើការដាក់ចេញលក់ជាផ្លូវការនៅរថយន្ត BYD Leopard 8 ប្រភេទ SUV ជាមួយតម្លៃលក់ ៥២ ៥០០ ដុល្លារ ដល់ ៥៦ ៤០០ ដុល្លារ នៅទីផ្សារប្រទេសចិន ។
BYD Leopard 8 នឹងផលិតឡើងដោយប្រើប្រាស់នៅគ្រោងឆ្អឹង DMO platform ថ្មីរបស់ BYD សម្រាប់ផ្តោតនៅលើការបើកបរបែប Off-road បំពាក់ម៉ាស៊ីន plug-in hybrid ធ្វើជាមួយម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ និងម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបានសរុបដល់ទៅ ៧៣៧ សេះ ផ្គួបដោយអាគុយទំហំ ៣៦,៨ គីឡូវ៉ាត់ម៉ោង អាចបើកបរបាន ១០០ គីឡូម៉ែត្រ និងចាក់សាំងបើកបរបានចម្ងាយ ១២០០ គីឡូម៉ែត្រ ។
ទាក់ទងទៅនឹងផ្នែកខាងក្រៅមានការឌីស្សាញមានលក្ខណៈហាប់ណែន ជាមួយប៉ាណា ស្រោបដោយក្រូម៉េ ចង្កៀងមុខ-ក្រោយប្រភេទ LED ព្រមទាំងប្រើប្រាស់នៅថាសកង់ស្ព័រទំហំ ២១អ៉ីញ ស្រោបដោយសំបកប្រភេទ Off-road ផងដែរ ។
ចំពោះនៅផ្នែកខាងក្នុងមានអេក្រង់ touchscreen ចំនួន ៣ ទំហំធំ គាំទ្រដោយប្រព័ន្ធប្រតិបត្តិការ custom-built BYD9000 chip រួមទាំងប្រព័ន្ធជំនួយការអ្នកបើកបរ ADS 3.0 driving system ជាដើម ៕