[បរទេស] ក្រុមហ៊ុនផលិតរថយន្ត BYD បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត BYD Leopard Super 8 ផ្តោតនៅលើផ្លូវលំបាកៗ ឬ off-road និងជាគូរប្រជែងរបស់រថយន្ត GMC Hummer EV នៅក្នុងប្រទេសចិន ។
Leopard Super 8 ផ្នែកទៅលើផលិតឡើងមួយចំនួនពីរថយន្ត Leopard 5 និងត្រូវបានផលិតឡើងនៅលើគ្រោងឆ្នឹងថ្មីរបស់ BYD គឺ DMO hybrid platform ហើយត្រូវបានបំពាក់ដោយប្រព័ន្ធគ្រប់គ្រងតួ Cloud-P ដ៏ឆ្លាតវៃផងដែរ។
ការរចនាផ្នែកខាងក្រៅរបស់ Leopard Super 8 ប្រើប្រាស់នៅភាសារចនាចុងក្រោយបង្អស់ “Leopard Power Aesthetics” ដោយកាងខាងមុខពណ៌ខ្មៅទំហំធំ កញ្ចក់ចំហៀងបែបឌីជីថល ប្រើប្រាស់នៅថាសកង់ស្ព័រ ស្រោបដោយសំបកប្រភេទ Off-road ជាមួយដុំហ្រ្វាំង calipers ពណ៌លឿង និងចង្កៀងក្រោយ LED រាងជាអក្សរ C ជាដើម ។ ខណៈផ្នែកខាងក្នុងមិនទាន់មានព័ត៌មានលម្អិតនៅឡើយទេ ។
Leopard Super 8 ត្រូវបានរំពឹងថានឹងបំពាក់ជាមួយម៉ាស៊ីន plug-in hybrid ចំណុះ ២,០ លីត្រ អាចផលិតកម្លាំងបាន ៦៧០ សេះ និងកម្លាំងរមួល ៧៦០ ញ៉ូតុនម៉ែត្រ អាចរត់ស្ទុះពីកុងទ័រ ០-១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ត្រឹមរយៈពេល ៤ វិនាទី ៕