BYD M6 ស៊េរីឆ្នាំ២០២៤ ចេញលក់នៅថៃ តម្លៃខ្ទង់ ២មុឺនដុល្លារ

[ទីផ្សារបរទេស] កាលពីពេលថ្មីៗនះ ក្រុមហ៊ុនផលិតរថយន្ត BYD បានធ្វើការដាក់នបង្ហាញចេញលក់ជាផ្លូវការនូវរថយន្តអគ្គិសនី BYD M6 ស៊េរីឆ្នាំ២០២៤ ប្រភេទ MPV ខ្នាតតូច ៦កៅអី ដែលមានតម្លៃលក់ចាប់ពី ២៣ ២០០ ដុល្លារ ដល់ ២៦ ០០០ ដុល្លារ ក្នុងទីផ្សារប្រទេសថៃ។

រថយន្តអគ្គិសនី BYD M6 ត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង e-Platform 3.0 architecture មានប្រវែងតួខ្លួនសរុប ៤ ៧១០ ម.ម ទទឹង ១ ៨១០ ម.ម កម្ពស់ ១ ៦៩០ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៨០០ ម.ម ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ១ ប៉ុង១ FWD អាចផលិតកម្លាំងបាន ១៦៣ សេះ និង ២០៤ សេះ និងកម្លាំងរមួល ៣១០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយជម្រើសអាគុយទំហំ ៥៥,៤ និង ៧១,៨ គីឡូវ៉ាត់ម៉ោង បើករបានចម្ងាយខ្ទង់ពី ៤២០ ទៅ ៥៣០ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង គាំទ្រដោយការសាកថ្មល្បឿនលឿន ១១៥វ៉ាត់ អាចសាកបានពី ៣០-៨០% ប្រើរយៈពេល ២៨ នាទីប៉ុណ្ណោះ។

សម្រាប់ការឌីស្សាញនៅផ្នែកខាងក្រៅ មានបំពាក់ដោយប៉ាណាមុខបិតជិត ចង្កៀងមុខ-ក្រោយ LED ព្រមទាំងថាសកង់ស្ព័រទំហំ ១៧អ៊ីញ និងទ្វារឃ្លុបក្រោយបើក-បិទដោយថាមពលអគ្គិសនី។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះនៅផ្នែកខាងក្នុងវិញ មានបពាក់អេក្រង់កំសាន្ត touchscreen ទំហំ ១២,៨ អ៉ីញ អាចប្រើមុខងារ Apple CarPlay និង Android Auto ក៏ដូចជាហ្វ្រាំងដៃអេឡិចត្រូនិច ជាមួយមុខងារ Auto Hold និងដំបូលកញ្ចក់ Panoramic sunroof ទំហំធំ កន្លែងសាកថ្មឥតខ្សែ ម៉ាសុីនត្រជាក់ ២ចំនុច និងប្រព័ន្ធ ADAS ជាច្រើនរួមមាន ពោងសុវត្ថិភាព ៦ចំនុច blind spot និងហ្វ្រាំងអូតូ ជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម