BYD Qin L ស៊េរីឆ្នាំ ២០២៤ ប្រភេទ Plug-in hybrid ជិះ ១០០គីឡូម៉ែត្រ ស៊ីសាំងតែជាង ៣លីត្រប៉ុណ្ណោះ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត BYD បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត BYD Qin L ស៊េរីឆ្នាំ ២០២៤ ប្រភេទ Plug-in hybrid ដែលមានភាពសន្សំសំចៃខ្លាំង គ្រៀងនឹងចេញលក់ជាផ្លូវការឆាប់ៗនេះ នៅក្នុងទីផ្សារប្រទេសចិន ។

រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៤ ៨៣០ ម.ម ទទឹង ១ ៩០០ ម.ម កំពស់ ១ ៩៤៥ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៧៩០ ម.ម ដំណើរការដោយម៉ាស៊ីន plug-in hybrid ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ១,៥លីត្រ និងម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ៣១៤ សេះ ផ្គួបជាមួយអាគុយទំហំ ១០,០៨ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៦០គីឡូម៉ែត្រ និងមានកម្រិតស៊ីប្រេងចន្លោះពី ៣-៤លីត្រប៉ុណ្ណោះក្នុងរយៈចម្ងាយ ១០០គីឡូម៉ែត្រ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

BYD Qin L ស៊េរីឆ្នាំ ២០២៤ មានភ្ជាប់មកជាមួយប៉ាណាមុខមួយផ្ទាំងធំ ចង្កៀងមុខ-ក្រោយ LED ថាសកង់ស្ព័រ ក៏ដូចជាកាង spoiler ខាងក្រោយ ។ ខណៈនៅផ្នែកខាងក្នុងមានអេក្រង់កំសាន្ត touchscreen ទំហំធំ គាំទ្រដោយប្រព័ន្ធប្រតិបត្តិការ DiLink4.0 system ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម