BYD Sea Lion 07 ផលិតលើគ្រោងឆ្អឹងថ្មី ត្រៀមចេញលក់នៅស្រុកកំណើតជាមួយតម្លៃខ្ទង់ ២មុឺនដុល្លារជាង

[ទីផ្សារចិន] កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត BYD បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត BYD Sea Lion 07 ដែលផលិិតនៅលើគ្រោងឆ្អឹង 3.0 Evo ចុងក្រោយរបស់ខ្លួន ជាមួយតម្លៃលក់ដែលរំពឹងចាប់ពី ២៦ ២៥០ ដុល្លារ ក្នុងទីផ្សារប្រទេសចិន។

រថយន្តថ្មីនេះផលិតឡើងនៅលើគ្រោងឆ្អឹង e-Platform 3.0 Evo និិងប្រព័ន្ធ 12-in-1 electric drive system មានប្រវែងតួខ្លួនសរុប ៤ ៨៣០ ម.ម ទទឹង ១ ៩២៥ ម.ម កំពស់ ១ ៦២០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៩៣០ ម.ម ដោយទទួលបានការរចនាផ្នែកខាងក្រៅទាន់សម័យ គឺមានបំពាក់ចង្កៀងមុខដ៏ស្លីមរាងអក្សរ C, ដៃទ្វារអគ្គិសនី, ចង្កៀងក្រោយអូសកាត់ពីម្ខាងទៅម្ខាង និង spoiler ជាដើម។ អ្វីដែលពិសេសជាងនេះទៅទៀតរថយន្តនេះមានសមត្ថភាពផ្ទុកបានដ៏ទៅ ៥០០​ គីឡូក្រាម។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទាក់ទងទៅនឹងផ្នែកម៉ាស៊ីនវិញ រថយន្តអគ្គិសនីនេះ ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបានសរុប ៣០៨ សេះ និងកម្លាំងរមួល ៣៨០០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៨០,៦៤ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៦១០ គីឡូម៉ែត្រ រត់ស្ទុះពី ០-១០០ គីឡូម៉ែត្រ ចំណាយពេល ៦,៧ វិនាទី ជាមួយនឹឹងការសាកថ្មល្បឿនលឿនពី ១០-៨០ ភាគរយចំណាយពេល​ ៣០ នាទី និងមានល្បឿនអតិបរមាន ២២៥ គីឡូម៉ែត្រ/មោ៉ង។

ខណៈផ្នែកខាងក្នុងមានបំពាក់ ភ្លើងបំភ្លឺចំនួន ១២០ ពណ៌, កៅអីម៉ាស្សា, អេក្រង់លើកញ្ជក់ទំហំ ៥០ អ៊ីញ, អេក្រង់កម្សាន្តទំហំ ១៥,៦ អ៊ីញ ដំណើរការដោយបន្ទះឈីប 6nm និងប្រព័ន្ធ DiLink 100, ប្រព័ន្ធខារ៉ាអូខេ, កន្លែងសាកថ្មឥតខ្សែទំហំ ២២០ វ៉ាត់, ប្រព័ន្ធសំឡេង Dynaudio ១២ ចំនុច, ដំបូល Panoramic Sunroof និងមានបំពាក់ប្រព័ន្ធជំនួយការបើកបរ L2 និង DiPilot 100 “God’s Eye” ADAS រួមគ្នាជាមួយ រ៉ាដា ultrasonic ១២ គ្រាប់, រ៉ាដា 5 mm-wave និងកាមេរ៉ា ១១ គ្រាប់ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម