BYD Seagull ឆ្នាំ២០២៥ សាកម្តងជិះបាន ៤០០គ.ម ឯតម្លៃ ១មុឺនដុល្លារនៅចិន

[ទីផ្សារចិន] ក្រុមហ៊ុនផលិតរថយន្ត BYD បានធ្វើការចេញលក់ជាផ្លូវការនូវរថយន្តអគ្គិសនី BYD Seagull ស៊េរីឆ្នាំ ២០២៥ ដែលមានតម្លៃលក់ចាប់ពី ៩ ៩០០ ដុល្លារ ដល់ ១២ ០០០ ដុល្លារ នៅក្នុងទីផ្សារប្រទេសចិន។

រថយន្តនេះ ត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង BYD e-Platform 3.0 មានប្រវែងតួខ្លួនសរុប ៣ ៧៨០ ម.ម ទទឹង ១ ៧១៥ ម.ម កំពស់ ១ ៥៤០ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៥០០ ម.ម ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ១ ផលិតកម្លាំងបាន ៧៤ សេះ និងកម្លាំងរមួល ១៣៥ ញ៉តូនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៣០ និង ៣៨ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយពី ៣០៥ ទៅ ៤០៥ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង រួមជាមួយមុខងារសាកថ្មល្បឿនលឿន សាកឡើងពី​ ៣០ ទៅ ៨០ ភាគរយ ចំណាយពេល​៣០ នាទីប៉ុណ្ណោះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់ការចនាផ្នែកខាងក្រៅ រថយន្តនេះ ទទួលបានប៉ាណាមុខបិទជិត ចង្កៀងមុខដ៏ស្លីមប្រភេទ LED ភ្ជាប់ដោយមុខងារបើក-បិទដោយស្វ័យប្រវត្តិ ថាសកង់ស្ព័ររចនាថ្មីទំហំ ១៥ ដល់ ១៦​ អ៊ីញ និងចង្កៀងក្រោយប្រភេទ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ខណៈនៅផ្នែកខាងក្នុងវិញ ទទួលបានកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ៧ អ៊ីញ និងអេក្រង់កំសាន្តទំហំ ១០,១ អ៊ីញ ក៏ដូចជាកន្លែងសាកថ្មឥតខ្សែ កៅអីម៉ាស្សាសម្រាប់អ្នកបើកបរ ប្រព័ន្ធសំឡេង ៤ ចំនុច និងប្រព័ន្ធជំនួយការបើកបរជាដើម។

ផ្ទាំងផ្សាយពាណិជ្ជកម្ម