BYD Seal ចេញលក់ជាផ្លូវការនៅប្រទេសថៃ ដោយតម្លៃចាប់ពីជិត ៤មុឺនដុល្លារឡើងទៅ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត BYD ប្រចាំនៅប្រទេសថៃ បានធ្វើការដាក់បង្ហាញនៅរថយន្តអគ្គីសនីសុទ្ធ BYD Seal មាន ៣ ម៉ូដែល ជាមួយតម្លៃលក់ចាប់ពី ៣៧ ៩៣៥ ដុល្លារ ដល់ ៤៥ ៧៨០ ដុល្លារនៅឯពិពរណ៍ Motor Expo 2023 ដែលកំពុងធ្វើឡើងនៅប្រទេសថៃ ។

ទាក់ទងទៅនឹងថាមពលវិញ រថយន្តនេះ ដំណើរការដោយជម្រើសថាមពលចំនួន ៣ រួមមាន៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម
  • ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ១ មានកម្លាំង ២០៤ សេះ និងកម្លាំងរមួល ៣១០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយ BYD Blade Baterry ទំហំ ៦១,៤៤ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៤១០ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង ប្រភេទបើកបរប៉ុង ១
  • ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ១ មានកម្លាំង ៣១៣ សេះ និងកម្លាំងរមួល ៣៦០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយ BYD Blade Baterry ទំហំ ៨២,៥៦ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៦៥០ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង់ ប្រភេទបើកបរប៉ុង ១
  • ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ២ មានកម្លាំងសរុប ៥៣០ សេះ និងកម្លាំងរមួល ៦៧០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយ BYD Blade Baterry ទំហំ ៨២,៥៦ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៥៨០ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង ប្រភេទបើកបរប៉ុង ២ និងគាំទ្រដោយឆ្នាងសាកល្បឿនលឿន DC ទាំងអស់ ។

រថយន្តនេះ ត្រូវបានបំពាក់ដោយឧបករណ៍ស្តង់ដារ រួមទាំងចង្កៀងមុខ-ក្រោយប្រភេទ LED ដែលមានមុខងារ Follow Me Home កុងទ័របង្ហាញព័ត៌មានទំហំ ១០,២៥ អ៉ីញ​ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៥,៦ អ៉ីញ ភ្ជាប់ដោយប្រព័ន្ធ Apple CarPlay និង Android Auto ក៏ដូចជាដំបូលកញ្ចក់ Panoramic sunroof ។ លើសពីនេះ ក៏បានភ្ជាប់មកជាមួយប្រព័ន្ធទ្វេថាមពល V2L (Vehicle-to-Load) ទៀតផង ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម