BYD Seal ឈ្នះពានរង្វាន់រថយន្ត EV ប្រចាំឆ្នាំនៅប្រទេសជប៉ុន

ក្រុមហ៊ុន BYD បានប្រកាសថា រថយន្ត Seal EV របស់ពួកគេបានឈ្នះពានរង្វាន់ “Japan Annual EV Awards” នៅប្រទេសជប៉ុន ជាលើកទី ៣ ។ នេះជាពានរង្វាន់លើកទី ២ ជាប់គ្នារបស់ BYD បន្ទាប់ពីការឈ្នះរបស់រថយន្ត Dolphin EV នៅឆ្នាំមុន។ ក្នុងនោះ រថយន្តដែលបានចូលរួមក្នុងការប្រកួតនេះរួមមាន Honda N-VAN e: និង Hyundai IONIQ 5 N ។

ក្រៅពីនេះ BYD Seal EV ក៏បានឈ្នះពានរង្វាន់ “Top 10 Cars” សម្រាប់រថយន្តជប៉ុនប្រចាំឆ្នាំ ២០២៤-២០២៥ ផងដែរ ដែលផ្តល់ដោយគណៈកម្មាធិការជ្រើសរើសរថយន្តប្រចាំឆ្នាំរបស់ប្រទេសជប៉ុនគឺ EVsmart ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរឲដឹងថា រថយន្តអគ្គិសនី BYD Seal EV ត្រូវបាននាំចូលទៅកាន់ទីផ្សារប្រទេសជប៉ុនក្នុងឆ្នាំ ២០២៤ មានទាំងជម្រើសប៉ុង ១ និង ២ ។

ជាមួយគ្នានេះ លោក Liu Xueliang ដែលជាអ្នកគ្រប់គ្រងទូទៅផ្នែកលក់រថយន្ត BYD Asia Pacific Automotive និងប្រធាន BYD Japan បានប្រកាសថា ពួកគេគ្រោងនឹងដាក់លក់រថយន្ត Plug-in Hybrid ដំបូងនៅប្រទេសជប៉ុននៅក្នុងឆ្នាំ ២០២៥ នេះ ហើយនឹងបន្តចេញលក់រថយន្តថ្មីៗជារៀងរាល់ឆ្នាំនៅក្នុងប្រទេសជប៉ុន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម