[បរទេស] ក្រុមហ៊ុនផលិតរថយន្ត BYD គ្រោងនឹងធ្វើការដាក់បញ្ចេញជាផ្លូវការនៅរថយន្ត BYD Seal 05 DM-I ស៊េរីថ្មីចុងក្រោយ ប្រភេទ Plug-in hybrid នៅថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០២៥ ជាមួយតម្លៃឡក់ចាប់ពី ១២ ២៥០ ដុល្លារ ដល់ ១៥ ០០០ ដុល្លារ ក្នុងទីផ្សារប្រទេសចិន ។
BYD Seal 05 DM-I ដំណើរការដោយម៉ាស៊ីន DM-I 5.0 PHEV system ធ្វើការជាមួយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ និងម៉ូទ័រអគ្គិសនី អាចផលិតកម្លាំងបានសរុប ២៣០ សេះ ផ្គួបជាមួយអាគុយទំហំ ១៦ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៩០ គីឡូម៉ែត្រ ខណៈចាក់សាំងពេញ អាចបើកបរបានចម្ងាយ ២០០០ គីឡូម៉ែត្រ ។
សម្រាប់រូបរាង និងការឌីស្សាញផ្នែកក្រៅរបស់រថយន្តនេះ គឺមានលក្ខណៈបែបស្ព័រ ដោយមានប៉ាណាមុខបិទជិត ក៏ដូចជារន្ធខ្យល់រាងជាសំណាញ់ ប្រើប្រាស់នៅចង្កៀងមុខ-ក្រោយប្រភេទ LED ព្រមទាំងថាសកង់ស្ព័រទំហំ ១៨អ៉ីញជាដើម ។
ចំពោះនៅផ្នែកខាងក្នុងវិញ មានកុងទ័របង្ហាញព័ត៌មានឌីជីថល និងអេក្រង់កំសាន្ត touchscreen រួមទាំងហ្វ្រាំងដៃអេឡិចត្រូនិច ជាមួយមុខងារ Auto Hold ក៏ដូចជាកន្លែងសាកថ្មឥតប្រើខ្សែផងដែរ ៕