
រថយន្ត BYD Seal 06 DM-i Wagon ដំណើរការដោយប្រព័ន្ធ Plug-in Hybrid បានដឹកជញ្ជូនរួចរាល់ដល់ទីកន្លែង សម្រាប់ចែកចាយក្នុងប្រទេសចិនហើយ មុនពេលការដាក់លក់ជាផ្លូវការក្នុងពេលឆាប់ៗខាងមុខនេះ។
រថយន្ត BYD Seal 06 DM-i wagon ត្រូវបានបង្ហាញជាសាធារណៈជាលើកដំបូងនៅថ្ងៃទី១៩ ខែមីនា ដោយបានបង្ហាញលក្ខណៈពិសេសខ្លះៗ ខណៈកាលពីថ្ងៃទី២៣ ខែមេសា ត្រូវបានបង្ហាញខ្លួនជាសាធារណៈនៅឯពិព័រណ៍រថយន្តសៀងហៃឆ្នាំ២០២៥។ តាមការប៉ាន់ស្មានរថយន្ដនេះ នឹងដាក់លក់ក្នុងតម្លៃចន្លោះពី ១០០ ០០០ ដល់ ១៥០ ០០០យន់ ស្មើនិង ១៥ ៣២០ ដល់ ២០ ៨៩០ដុល្លារ។
រថយន្ដនេះផ្ដល់ជូនមក២ជម្រើសផ្សេងគ្នាសម្រាប់អតិថិជន៖
- ម៉ូឌែលទី១ ដំណើរដោយម៉ាសុីនសាំងចំណុះ ១.៥ អាចផលិតកម្លាំងបាន ៩៩សេះ ភ្ជាប់មកជាមួយម៉ូទ័រអគ្គិសនីមានចំនួន១ អាចផលិតកម្លាំងបន្ថែមបាន ១៦០សេះ បំពាក់មកជាមួយអាគុយ LFP ទំហំ 10.08 kWh ប្រើអគ្គិសនីសុទ្ធអាចបើកបរបានចម្ងាយ ៥៣គីឡូម៉ែត្រ គិតតាមស្ដង់ដារវាស់ចម្ងាយ CLTC តែប្រើអគ្គិសនីលាយសាំងរថយន្ដនេះអាចបើកបរបានចម្ងាយសរុបជាង ២ ០០០គីឡូម៉ែត្រ។
- ម៉ូឌែលទី២ ដំណើរដោយម៉ាសុីនសាំងចំណុះ ១.៥ ដូចគ្នាអាចផលិតកម្លាំងបាន ៩៩សេះ ភ្ជាប់មកជាមួយម៉ូទ័រអគ្គិសនីមានចំនួន១ អាចផលិតកម្លាំងបន្ថែមបាន ២១៥សេះ បំពាក់មកជាមួយអាគុយ LFP ទំហំ 15.87 kWh ប្រើអគ្គិសនីសុទ្ធអាចបើកបរបានចម្ងាយ ៨៣គីឡូម៉ែត្រ គិតតាមស្ដង់ដារវាស់ចម្ងាយ CLTC តែប្រើអគ្គិសនីលាយសាំងរថយន្ដនេះអាចបើកបរបានចម្ងាយសរុបជាង ២ ០០០គីឡូម៉ែត្រ។
រថយន្ត Seal 06 DM-i wagon មានលក្ខណៈខាងក្រៅស្រដៀងនឹងរថយន្ត Seal 06 DM-i sedan។ រថយន្តនេះមានបំពាក់មកជាមួយចង្កៀងមុខរាងវែង ហើយមានភ្លើង Daytime Running កាត់ជា២ផ្នែក និងប៉ាណាខាងមុខមានរាងជារូបត្រីកោណបញ្ច្រាស ខណៈផ្នែកខាងក្រោយបំពាក់មកជាមួយភ្លើង LED អូសកាត់ពេញទទឹងផ្នែកខាងក្រោយ ឧបករណ៍ជូតកញ្ចក់តូចមួយ និង Spoiler នៅដំបូលខាងក្រោយ។
រថយន្ត BYD Seal 06 DM-i wagon ប្រើប្រព័ន្ធបើកបរបែបឆ្លាតវៃជំនាន់ទីបី ដែលមាន Sensor និងកាមេរ៉ាជាច្រើនសម្រាប់បង្កើនសុវត្ថិភាព និងភាពងាយស្រួលពេលចេញចូលចំណត។ រថយន្ដនេះមនា Radar រលក 5 មីលីម៉ែត្រ, Radar Ultrasonic 12គ្រាប់និងប្រព័ន្ធកាមេរ៉ា ៣៦០ដឺក្រេ។ ប្រព័ន្ធនេះគាំទ្រមុខងារដូចជា ជំនួយការបើកបរលើផ្លូវហាយវេ ការប្តូរគន្លងផ្លូវឆ្លាតវៃ និងការចតរថយន្តដោយស្វ័យប្រវត្តិ។
ផ្នែកខាងក្នុងនៃរថយន្ត BYD Seal 06 DM-i Wagon មានដៃចង្កូតរាងអក្សរ D បីកំណាត់ មានកុងសូលកណ្តាលបំពាក់កន្លែងសាកថ្មទូរស័ព្ទឥតទំហំ 50w អេក្រង់ឌីជីថល ទំហំ ១២.៣អុីញ, អេក្រង់ប៉ះកណ្តាលដែលអាចបង្វិលបានទំហំ ១៥.៦អុីញ។ កៅអីខាងមុខជាប្រភេទកៅអីចុចអូតូ មានមុខងារកម្ដៅ។ ចំណែកកៅអីអ្នកដំណើរខាងក្រោយ មានបំពាក់ជាមួួយទ្រនាប់ក្បាលដែលអាចកែតម្រូវកម្ពស់បាន និងមុំទ្រនាប់ខ្នងដែលអាចកែតម្រូវដោយដៃបានៅកណ្ដាល។។ កៅអីខាងអាចបត់បែនបានតាមសមាមាត្រ 6:4។ នៅកន្ទុយខាងក្រោយ មានរន្ធភ្លើងបំលែងភ្លឺទហំ 12V និងកន្លែងដាក់ឥវ៉ាន់ធំទូលាយ៕