BYD Seal Evo ស៊េរីឆ្នាំ ២០២៥ សាកភ្លើងម្តងជិះបាន ៦៥០គីឡូម៉ែត្រ ឯតម្លៃចាប់ពី ២មុឺនដុល្លារឡើងទៅ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត BYD បានធ្វើការដាក់បង្ហាញចេញនៅរថយន្តអគ្គិសនីសុទ្ធ BYD Seal Evo ស៊េរីឆ្នាំ ២០២៥ ជាមួយតម្លៃលក់ចាប់ពី ២៤ ៥០៤ ដុល្លារឡើងទៅនៅក្នុងទីផ្សារប្រទេសចិន ។

BYD Seal Evo បំពាក់ម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបាន ៥២៣ សេះ និងកម្លាំងរមួល ៦៩០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៨០,៦៤ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៦០០គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង ដោយការសាកថ្មបានពី ១០-៨០% ប្រើរយៈពេល ២៥នាទីជាមួយបច្ចេកវិទ្យា 800v high-voltage ។ លើសពីនេះ ក៏មានជម្រើសម៉ូទ័រចំនួន ១ ជាមួយអាគុយទំហំ ទំហំ ៨០,៦៤ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៦៥០គីឡូម៉ែត្រ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តនេះផលិតឡើងនៅលើគ្រោងឆ្អឹង e-Platform 3.0 Evo ដែលបានធ្វើឲ្យប្រសើរឡើងជាងមុន រួមទាំងបានបពាក់ជាមួយចង្កៀងមុខ-ក្រោយ LED ថាសកង់ស្ព័រទំហំ ១៩អ៉ីញថ្មី ខណៈឡូហ្គោផ្នែកខាងក្រោយត្រូបបានប្តូរជា BYD វិញ ។ ខណៈនៅផ្នែកខាងក្នុងមានលក្ខណៈដូចគ្នាទៅនឹងម៉ូដែល BYD Seal ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម