BYD Sealion 05 PHEV ទទួលការអាប់ដេតថ្មីបំពាក់អាគុយធំជាងមុនប្រើអគ្គិសនីអាចជិះបានដល់ ១៥៥គីឡូម៉ែត្រ

ក្រុមហ៊ុន BYD បានដាក់ឯកសារបញ្ជាក់ជាផ្លូវការសម្រាប់រថយន្តប្រភេទ Plug-in Hybrid ម៉ូឌែល BYD Sealion 05 DM ទទួលបានការអាប់ដេតថ្មីនៅក្នុងប្រទេសចិន ដែលបង្ហាញពីការរចនារូបរាងខាងក្រៅថ្មីស្របតាមរចនាបថចុងក្រោយនិងការបន្ថែមជម្រើសអាគុយធំជាងមុន ដែលជួយបង្កើនចម្ងាយបើកបរដោយប្រើអគ្គិសនីសុទ្ធបានកាន់តែឆ្ងាយ។ 

រថយន្ត Sealion 05 DM ថ្មីនេះ រួមបញ្ចូលនូវការផ្លាស់ប្តូររូបរាងយ៉ាងសំខាន់ ដែលឆ្លុះបញ្ចាំងពីទម្រង់រចនាដែលបានដាក់ឱ្យប្រើប្រាស់កាលពីដើមឆ្នាំលើម៉ូឌែល Sealion 05 EV ដែលជារថយន្ត SUV អគ្គិសនីខ្នាតតូច បានឈានចូលមកកាន់ទីផ្សារប្រទេសចិនក្នុងខែមីនា ឆ្នាំ ២០២៥ ជាមួយតម្លៃចាប់ពី ១១៧ ៨០០ យន់ ឬស្មើប្រមាណ ១៦ ២៤០ ដុល្លារនិងមានចម្ងាយបើកបររហូតដល់ ៥២០ គីឡូម៉ែត្រ គិតតាមស្តង់ដារវាស់ចម្ងាយ CLTC។

សម្រាប់រថយន្ត Sealion 05 DM ថ្មីបានផ្លាស់ប្តូរផ្នែកខាងមុខឲ្យកាន់តែស្រស់ស្អាត ជាមួយបន្ទះភ្លើង LED អូសកាត់ទទឹងពេញផ្នែកខាងមុខ និងការរចនាកាងមុខថ្មី ព្រមទាំងមានដៃទ្វារប្រភេទពាក់កណ្តាលបង្កប់ (Semi-hidden) នៅផ្នែកចំហៀងតួខ្លួន។ ផ្នែកខាងក្រោយមានការរចនាចង្កៀងក្រោយថ្មី បន្ថែមការតុបតែងកាងក្រោយ និងស្លាបកន្ទុយត្រី (Spoiler) នៅលើដំបូលដែលមានរូបរាងថ្មី។ ការអាប់ដេតរូបរាងខាងក្រៅទាំងនេះ បានធ្វើឲ្យរថយន្តប្រភេទ Plug-in Hybrid ថ្មីនេះមានលក្ខណៈប្លែកពីស៊េរីមុនៗ និងមានរចនាបថកាន់តែស៊ីគ្នាជាមួយរថយន្ដ Sealion 05 EV។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

យោងតាមឯកសារបញ្ជាក់ រថយន្ត Sealion 05 DM ស៊េរីអាប់ដេតថ្មីនេះមានប្រវែងតួខ្លួនសរុប ៤ ៦២០ មីលីម៉ែត្រ, ទទឹង ១ ៨៦០ មីលីម៉ែត្រ កម្ពស់ ១ ៦៣០ មីលីម៉ែត្រ និងប្រវែងគម្លាតកង់មុខក្រោយ ២ ៧៧០ មីលីម៉ែត្រ។ ចំពោះគ្រឿងបំពាក់បន្ថែមសម្រាប់ម៉ូឌែលអាប់ដេតថ្មីនេះ រួមមានជម្រើសរូបរាងខាងក្រៅ និងមុខងារកម្រិតខ្ពស់ជាច្រើន ដូចជា រ៉ាដាឡាស៊ែរ (Laser Radar/LiDAR), សេនស័ររ៉ាដាផ្នែកខាងមុខ, កញ្ចក់មើលក្រោយចំហៀងប្រភេទថ្មី, ការតុបតែងបង្អួចពណ៌ប្រាក់ និងការតុបតែងចំហៀងតួខ្លួនពណ៌ដូចឡាន, ជើងទម្រកញ្ចក់មើលក្រោយខាងក្នុង និងដំបូលកញ្ចក់ Panoramic ជាមួយរ៉ាកែតដាក់អីវ៉ាន់ពីលើដំបូលរថយន្ដ។ លើសពីនេះ ក៏មានជម្រើសយ៉ាន់ស្ព័រពណ៌ខ្មៅដែលមានរាងផ្កាយប្រាំផងដែរ។


បើធៀបទៅនឹងរថយន្តអគ្គិសនី Sealion 05 EV ដែលមានប្រវែង ៤,៥២០ មីលីម៉ែត្រ និង wheelbase ២,៧២០ មីលីម៉ែត្រ ការកើនឡើងនូវប្រវែង និងចម្ងាយកង់របស់រថយន្ត Hybrid ថ្មីនេះ គឺឆ្លុះបញ្ចាំងពីការរចនាតួខ្លួនឡើងវិញ និងភាពខុសគ្នានៃគ្រោងឆ្អឹង (Platform) រវាងប្រភេទរថយន្តទាំងពីរ។

បញ្ជីគ្រឿងបំពាក់បន្ថែមសម្រាប់ម៉ូដែលអាប់ដេតនេះ រួមមានជម្រើសរូបរាងខាងក្រៅ និងមុខងារកម្រិតខ្ពស់ជាច្រើន ដូចជា រ៉ាដាឡាស៊ែរ (Laser Radar/LiDAR), សេនស័ររ៉ាដាផ្នែកខាងមុខ, កញ្ចក់មើលក្រោយចំហៀងប្រភេទថ្មី, ការតុបតែងបង្អួចពណ៌ប្រាក់ និងការតុបតែងចំហៀងតួខ្លួនពណ៌ដូចឡាន, ជើងទម្រកញ្ចក់មើលក្រោយខាងក្នុង និងដំបូលកញ្ចក់ Panoramic ជាមួយរ៉ាកែតដាក់អីវ៉ាន់ពីលើ។ លើសពីនេះ ក៏មានជម្រើសយ៉ាន់ស្ព័រពណ៌ខ្មៅដែលមានរាងផ្កាយប្រាំផងដែរ។

សម្រាប់កម្រិតសមត្ថភាពវិញ Sealion 05 DM នៅតែរក្សានូវប្រព័ន្ធ Hybrid បែប Plug-in ដំណើរការដោយម៉ាស៊ីនសាំងចំណុះ ១.៥ លីត្រ ទំហំ៤ ស៊ីឡាំង ផ្គូផ្គងជាមួយម៉ូទ័រអគ្គិសនី។ ចំពោះម៉ាស៊ីនសាំងរបស់រថយន្ដនេះអាចផលិតកម្លាំងបានអតិបរមា ៧៤ គីឡូវ៉ាត់ (៧៤ kW) ខណៈដែលម៉ូទ័រអគ្គិសនីអាចផលិតកម្លាំងបានរហូតដល់ ១២០ គីឡូវ៉ាត់ (១២០ kW)។ លក្ខណៈបច្ចេកទេសនៃប្រព័ន្ធបញ្ជូនកម្លាំងនេះ គឺនៅរក្សាដូចទៅនឹងស៊េរី Sealion 05 DM-i មុនៗដដែល ដោយរក្សានូវប្រព័ន្ធ Hybrid រួមបញ្ចូលគ្នាដ៏មានប្រសិទ្ធភាព។

រថយន្ត Sealion 05 DM ក៏ត្រូវបានផ្តល់ជូនជាមួយនឹងជម្រើសទំហំអាគុយចំនួនពីរពីក្រុមហ៊ុន Fudi។ ដោយអាគុយស្តង់ដារមានទំហំ ១៨.៣ គីឡូវ៉ាត់ម៉ោង (kWh) និងអាគុយថ្មីដែលមានទំហំធំជាងមុនគឺ ២៦.៦ គីឡូវ៉ាត់ម៉ោង (kWh)។ យោងតាមទិន្នន័យបញ្ជាក់ អាគុយខ្នាតតូចអាចបើកបរដោយប្រើអគ្គិសនីសុទ្ធបានចម្ងាយ ១០២ គីឡូម៉ែត្រ ចំណែកឯអាគុយខ្នាតធំអាចបើកបរបានចម្ងាយចន្លោះពី ១៥១ ដល់ ១៥៥ គីឡូម៉ែត្រ ផ្អែកតាមស្តង់ដារតេស្តផ្លូវការរបស់ប្រទេសចិន។ តួលេខទាំងនេះបង្ហាញពីការកើនឡើងលើសស៊េរី Seal 05 Plug-in Hybrid មុនៗ និងធ្វើឱ្យ Sealion 05 DM ថ្មីនេះ កាន់តែមានសមត្ថភាពខ្ពស់ក្នុងការបើកបរដោយប្រើតែថាមពលអគ្គិសនីសុទ្ធ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម