BYD Sealion 05 ជំនាន់ថ្មី ប្រើ PHEV ចេញលក់នៅស្រុកកំណើតតម្លៃចាប់ពីក្រោម ២មុឺនដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត BYD បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត BYD Sealion 05 DM-i ជំនាន់ទី ៥ ស៊េរីថ្មីចុងក្រោយ ប្រភេទ Plug-in hybrid ជាមួយតម្លៃលក់ចាប់ពី ១៥ ៩៨០ ដុល្លារ ដល់ ២០ ២៣០ ដុល្លារនៅទីផ្សារប្រទេសចិន ។

BYD Sealion 05 DM-i ថ្មីនេះ ដំណើរការដោយប្រព័ន្ធ Plug-in hybrid ធ្វើការជាមួយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ Turbocharged ទំហំ ៤ស៊ីឡាំង និងម៉ូទ័រអគញគិសនីចំនួន ១ អាចផលិតកម្លាំងបានសរុប ១៦០ សេះ ផ្គួបជាមួយអាគុយទំហំ ១៨,៣ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ១១៥ គីឡូម៉ែត្រចេញពីថាមពលអគ្គិសនី និងអាចបើកបរបានចម្ងាយ ១ ៤០០គីឡូម៉ែត្រនៅពេលចាក់សាំងពេញ គាំទ្រដោយការសាកថ្មល្បឿនលឿន អាចសាកពី ៣០-៨០% ប្រើរយៈពេល ៣៥នាទី ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់ការឌីស្សាញផ្នែកខាងក្រៅរបស់រថយន្តនេះឲ្យឈ្មោះថា Ocean Aesthetics មានបំពាក់ប៉ាណាមុខមួយផ្ទាំងធំ ចង្កៀងមុខ-ក្រោយ LED មុខងារទម្លើង-ទម្លាក់ដោយស្វ័យប្រវត្តិ ក៏ដូចជាថាសកង់ស្ព័រទំហំ ១៩អ៉ីញជាដើម ។

ចំពោះនៅផ្នែកខាងក្នុង មានអេក្រង់កំសាន្ត touchscreen ទំហំ ១៥,៦ អ៉ីញ គាំទ្រដោយប្រព័ន្ធប្រតិបត្តិការ BYD DiLink  ក៏ដូចជាកន្លែងសាកថ្មឥតប្រើខ្សែ ហ្វ្រាំងដៃអេឡិចត្រូនិចជាមុខមុខងារ Auto Hold និងប្រព័ន្ធជំនួយការអ្នកបើកបរដ៏វៃឆ្លាត DIDAS ផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម