BYD Sealion 07 DM-i បើកទទួលការទិញកក់ទុកមុនជាមួយចាប់ពីជាង២មុឺនដុល្លារ

រថយន្ត BYD Sea Lion 07 DM-i ភ្ជាប់មកជាមួយបច្ចេកវិទ្យាបើកបរឆ្លាតវៃ កំពុងបើកទទួលការទិញកក់ទុកមុន ជាមួយតម្លៃចាប់ផ្តើមពី ២៦ ០០០ ដល់ ៣១ ៤៧៩ដុល្លារ។ ម៉ូដែលថ្មីនេះជាប្រភេទរថយន្ត SUV ខ្នាតមធ្យម ប្រើប្រព័ន្ធថាមពល Plug-in Hybrid (PHEV) រួមបញ្ចូលជាមួយនឹងបច្ចេកវិទ្យា DM ជំនាន់ទី ៥។ បន្ថែមពីនេះក្រុមហ៊ុន BYD ក៏បានប្រកាសចេញលក់ប្រព័ន្ធដ្រូនឆ្លាតវៃសម្រាប់រថយន្តនេះ ដែលមានឈ្មោះថា Eye of God C-high-end (DiPilot 100) ផងដែរ។

预计价格20万到25万,比亚迪海狮07 DM-i智驾版首发亮相-爱卡汽车爱咖号បច្ចេកវិទ្យា DM-i របស់ក្រុមហ៊ុន BYD ដែលមានឈ្មោះថា Dual Mode-Intelligent ក្នុងនោះ DM តំណាងឲ្យពាក្យ Dual Mode រីឯ i តំណាងឲ្យពាក្យ Intelligent គឺជាប្រព័ន្ធ Plug-in Hybrid ដែលបង្កើតឡើងដោយក្រុមហ៊ុន BYD ដែលបានរួមបញ្ចូលគ្នាយ៉ាងឆ្លាតវៃនូវម៉ូទ័រអគ្គិសនី និងម៉ាស៊ីនចំហេះខាងក្នុង។

ចំពោះរថយ្ដម៉ូដែលធម្មតា ត្រូវបានគេរំពឹងថានឹងបំពាក់មកជាមួយនូវប្រព័ន្ធជំនួយការបើកបរ Eye of God C-high-end (DiPilot 100) ដែលគាំទ្រការរុករកលើផ្លូវហាយវេ ខណៈម៉ូដែលទំនើបបំផុតនឹងត្រូវបានបំពាក់ដោយ Lidar (ឧបករណ៍ចាប់សញ្ញាឡាស៊ែរ) និងប្រើប្រាស់ប្រព័ន្ធជំនួយការបើកបរកម្រិតខ្ពស់ Eye of God B ដែលអាចគាំទ្រការបើកបរឆ្លាតវៃនៅក្នុងទីក្រុង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

海狮07DM-i智驾版正式亮相首搭灵鸢无人机_比亚迪_新车_智能ចំណុចលេចធ្លោនៃកំណែបើកបរឆ្លាតវៃ DM-i គឺការបំពាក់នូវប្រព័ន្ធដ្រូនឆ្លាតវៃ ដែលជាបច្ចេកវិទ្យាដែលបង្កើតឡើងដោយក្រុមហ៊ុន BYD សហការជាមួយក្រុមហ៊ុន DJI។ ផ្នែកខាងក្រោយនៃរថយន្តមានការរចនាពិសេសសម្រាប់កន្លែងសម្រាប់ដាក់ដ្រូន។

BYD Sealion 07 DM-i with "God's Eye" C and intelligent drone system debut in Chinaផ្នែកខាងក្នុងនៃរថយន្ត Sea Lion 07 DM-i ភ្ជាប់មកជាមួយនូវគំនិតរចនា បង្ហាញពីភាពស្រស់ស្អាតនៃមហាសមុទ្រ។ រថយន្ដនេះបំពាក់មកជាមួយអេក្រង់កុងទ័រឌីជីថលទំហំ ១០,២៥ អុីញ និងអេក្រង់កម្សាន្ដទំហំ ១៥,៦ អុីញ។ អ្វីដែលកាន់តែពិសេស Sea Lion 07 DM-i ភ្ជាប់មកជាមួយទូរទឹកកក មានមុខងារកម្ដៅនិងត្រជាក់ សម្រាប់មុខងារត្រជាក់អាចកំណត់បានដល់ -៦°C និងមុខងាកម្ដៅអាចតំឡើងដល់ ៥០°C។

เผยภายในห้องโดยสาร BYD SEALION 07 DM-i ปลั๊กอินไฮบริด (เทค DM-i รุ่นที่ 5) ในจีน พร้อมระบบช่วยขับขี่ Eye of God C และ B - รถใหม่วันนี้ ข่าวรถยนต์ EV ราคารถยนต์ไฟฟ้า และ สันดาปចំណែកកៅអីខាងមុខ និងខាងក្រោយ មានទាំងប្រព័ន្ធខ្យល់ចេញចូល និងប្រព័ន្ធកម្ដៅ។ ចំពោះកៅអីខាងមុខ មានបន្ថែមនូវមុខងារម៉ាស្សា ដែលផ្តល់នូវផាសុកភាពពេញលេញ និងបំពេញគ្រប់តម្រូវការដែលអ្នកចង់បាន។ រថយន្ដនេះប្រវែងតួខ្លួនសរុប ៤ ៨៨០ មម ទទឹង ១ ៩២០ មម កម្ពស់ ១ ៧៥០ មម និងមានគម្លាតកង់មុខក្រោយប្រវែង ២ ៨២០ មម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម