
[បរទេស] ក្រុមហ៊ុនផលិតរថយន្ត BYD បានធ្វើការដាក់ចេញលក់ជាផ្លូវការនៅរថយន្ត BYD Sealion 07 DM-I ស៊េរីថ្មីចុងក្រោយ ជាមួយតម្លៃលក់ចាប់ពី ២៣ ៥០០ ដុល្លារ ដល់ ២៨ ៥០០ ដុល្លារ នៅទីផ្សារប្រទេសចិន ។
BYD Sealion 07 ដំណើរការដោយបច្ចេកវិទ្យា DM-i ជំនាន់ទី ៥ ដែលជាបច្ចេកវិទ្យា PHEV ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ១,៥លីត្រ អបម៉ូទ័រអគ្គិសនីចំនួន ២ អាចបើករបានចម្ងាយ ១៥០ គីឡូម៉ែត្រដោយប្រើថាមពលអគ្គិសនីសុទ្ធ ខណៈប្រើអគ្គិសនី លាយសាំងបញ្ចូលគ្នា អាចបើកបានចម្ងាយ ១ ៣២០ គីឡូម៉ែត្រ និងមានកម្រិតស៊ីប្រេងខ្ទង់ ៤,៧លីត្រ/១០០ គីឡូម៉ែត្រ ។ បន្ថែមពីនេះក្រុមហ៊ុន BYD ក៏បានប្រកាសចេញលក់ប្រព័ន្ធដ្រូនឆ្លាតវៃសម្រាប់រថយន្តនេះ ដែលមានឈ្មោះថា Eye of God C-high-end (DiPilot 100) ផងដែរ។
សម្រាប់ការឌីស្សាញផ្នែកខាងក្រៅ ទទួលបានការឌីស្សាញថ្មីជាមួយចង្កៀងមុខ-ក្រោយ LED រាងស្លីម អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ចំណុចលេចធ្លោនៃគឺការបំពាក់នៅប្រព័ន្ធដ្រូនឆ្លាតវៃ ដែលជាបច្ចេកវិទ្យាដែលបង្កើតឡើងដោយក្រុមហ៊ុន BYD សហការជាមួយក្រុមហ៊ុន DJI។
ផ្នែកខាងក្នុងបំពាក់មកជាមួយអេក្រង់កុងទ័រឌីជីថលទំហំ ១០,២៥ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៥,៦ អ៉ីញ ក៏ដូចជាកន្លែងសាកថ្មឥតប្រើខ្សែ កៅអីខាងមុខ និងខាងក្រោយ មានមុខងារខ្យល់ត្រជាក់-ក្តៅ ចំពោះកៅអីខាងមុខ មានបន្ថែមនៅមុខងារម៉ាស្សា ៕