កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត BYD បានប្រកាសថា រថយន្ត BYD Sealion 6 ស៊េរីថ្មីចុងក្រោយ របស់ខ្លួនបានទទួលនូវលទ្ធផលចំណាត់ថ្នាក់ផ្កាយ ៥ ក្នុងការធ្វើតេស្តសុវត្តិភាពស្តង់ដាចេញពីអង្គភាពវាយតម្លៃប្រចាំប្រទេសចិន C-NCAP ។
សម្រាប់ការធ្វើតេស្តសុវត្ថិភាពនេះដែរ រថយន្ត BYD Sealion 6 ទទួលបានចំណាត់ថ្នាក់ផ្កាយ ៥ ខណៈពិន្ទុសរុបខាងក្រុមហ៊ុនមិនទាន់បង្ហាញចេញនៅឡើយទេ ប៉ុន្តែរថយន្តនេះទទួលពិន្ទុទៅលើការ៖
- ការពារអ្នកបើកបរ ព្រមទាំងអ្នកដំណើរចំនួន ៨៨ ភាគរយ
- ការការពារកុមារចំនួន ៨៦ភាគរយ
- មុខងារជំនួយការបើកបរ និងសុវត្ថិភាពចំនួន ៧៥ ភាគរយ
- ការការពារអ្នកថ្មើរជើង ឬអ្នកធ្វើដំណើរនៅតាមដងផ្លូវចំនួន ៨៣ ភាគរយ
គួរឲដឹងថា រថយន្ត BYD Sealion 6 ដំណើរការដោយប្រព័ន្ធ Plug-in Hybrid ធ្វើការជាមួយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ និងម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ២១៨ សេះ និងកម្លាំងរមួល ៣០០ ញ៉ូតុនម៉ែត្រ អាចបើកបរបានចម្ងាយបើកបរបាន ៩៥គីឡូម៉ែត្រ ដោយប្រើអគ្គិសនីសុទ្ធ និងអាចបើកបរសរុបបានចម្ងាយ ១ ១០០គីឡូម៉ែត្រ និងមានកម្រិតសុីប្រេង ៤,៨លីត្រ/១០០គ.ម ជាមួយតម្លៃលក់ខ្ទង់ ២មុឺនដុល្លារ ក្នុងទីផ្សារប្រទេសចិន៕