BYD Sealion 6 ស៊េរីថ្មីចុងក្រោយ ទទួលបានលទ្ធផលផ្កាយ ៥ ក្នុងការធ្វើតេស្តសុវត្តិភាពពីប្រទេសអូស្រ្តាលី ANCAP

[បរទេស] កាលពីពេលថ្មីកន្លងទៅនេះ រថយន្ត BYD Sealion 6 ស៊េរីថ្មីចុងក្រោយ ប្រភេទ Plug-in hybrid បានទទួលនៅលទ្ធផលក្នុងការធ្វើតេស្តសុវត្តិភាពស្តង់ដាចេញពីអង្គភាពវាយតម្លៃប្រចាំប្រទេសអូស្រ្តាលី Australian NCAP ដោយទទួលបានចំណាត់ថ្នាក់ផ្កាយ ៥។

សម្រាប់ការធ្វើតេស្តសុវត្ថិភាពនេះដែរ រថយន្ត BYD Sealion 6 បានទទួលពិន្ទុទៅលើការ៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម
  • ការពរអ្នកដំណើរពេញវ័យចំនួន ៨៨ ភាគរយ
  • ការការពារអ្នកដំណើរវ័យក្មេង ៨៦ ភាគរយ
  • មុខងារជំនួយការបើកបរ និងសុវត្ថិភាព ៧៥ ភាគរយ
  • ការការពារអ្នកថ្មើរជើង ឬអ្នកធ្វើដំណើរនៅតាមដងផ្លូវចំនួន ៨៣ ភាគរយ

BYD Sealion 6 ចេញលក់នៅទីផ្សារប្រទេសអូស្ត្រាលីជាមួយតម្លៃលក់ចាប់ពី ៤៨ ៩៩០ ដុល្លារ ដល់ ៥២ ៩៩០ ដុល្លារ ដែលផលិតឡើងនៅលើគ្រោងឆ្អឹង e-platform 3.0 ដំណើរការដោយប្រព័ន្ធ Plug-in Hybrid ធ្វើការជាមួយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ និងម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ២១៨ សេះ និងកម្លាំងរមួល ៣០០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយដែលផ្តល់នៅចម្ងាយបើកបរបាន ៩៥គីឡូម៉ែត្រ ផ្តល់ទាំងជម្រើសប៉ុង ១ និងប៉ុង ២ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម