
[បរទេស] កាលពីពេលថ្មីៗនេះ រថយន្ត BYD Sealion 7 ប្រភេទអគ្គីសនីសុទ្ធ ស៊េរីថ្មីចុងក្រោយ ប្រភេទ midsize-SUV បានទទួលនៅលទ្ធផលក្នុងការធ្វើតេស្តសុវត្តិភាពស្តង់ដាចេញពីអង្គភាពវាយតម្លៃប្រចាំអឺរ៉ុប Euro NCAP ដោយទទួលបានចំណាត់ថ្នាក់ផ្កាយ ៥ ។
សម្រាប់ការធ្វើតេស្តសុវត្ថិភាពនេះដែរ រថយន្តអគ្គិសនី BYD Sealion 7 បានទទួលពិន្ទុទៅលើការ៖
- ការពរអ្នកដំណើរពេញវ័យចំនួន ៨៧ ភាគរយ
- ការការពារអ្នកដំណើរវ័យក្មេង ៩៣ ភាគរយ
- មុខងារជំនួយការបើកបរ និងសុវត្ថិភាព ៧៩ ភាគរយ
- ការការពារអ្នកថ្មើរជើង ឬអ្នកធ្វើដំណើរនៅតាមដងផ្លូវចំនួន ៧៦ ភាគរយ
គួរឲ្យដឹងថា BYD Sealion 7 ត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង BYD e-Platform 3.0 ផ្តល់ជូនទាំងជម្រើសថាមពលអគ្គិសនីសុទ្ធ EV រួមទាំងជម្រើសអគ្គិសនី លាយសាំង PHEV ហើយមានតម្លៃលក់ចាប់ពី ២៣ ៥០០ ដុល្លារ ដល់ ២៨ ៥០០ ដុល្លារ នៅទីផ្សារប្រទេសចិន ៕