[ទីផ្សារចិន] ក្រុមហ៊ុនផលិតរថយន្ត BYD បានធ្វើការប្រកាសដាក់ចេញនូវរថយន្តជំនាន់ថ្មីរបស់ខ្លួនគឺ BYD Song Pro ប្រើប្រាស់ប្រព័ន្ធម៉ាសុីន DM-i5 (Dual Mode intelligent) ដែលមានតម្លៃលក់នៅលើទីផ្សារចាប់ពី ១៥ ១០០ ដុល្លារ ដល់ ១៩ ២០០ ដុល្លារ ក្នុុងប្រទេសចិន និងគ្រោងចេញលក់ជាផ្លូវការនៅខែសីហានេះ។
រថយន្តនេះនឹងមានប្រវែងតួខ្លួនសរុប ៤ ៧៣៨ ម.ម ទទឹង ១ ៨៦០ ម.ម កំពស់ ១ ៧១០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៧១២ ម.ម ដែលអាចដំណើរការដោយម៉ាសុីនកូនកាត់ Hybrid ធ្ធ្វើការរួមគ្នារវាងម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ និងម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ២៦០ សេះ និងអាចបើកបរបានចម្ងាយខ្ទង់ ២ ០០០ គីឡូម៉ែត្រ។
ចំពោះការរចនាផ្នែកខាងក្រៅវិញមានទទួលបានប៉ាណាខាងមុខថ្មី Dragon Face design ដោយមានបំពាក់ចង្កៀងមុខ ប្រភេទ LED និងដំបូលស្ព័រ ខណៈផ្នែកខាងក្នុងនិងព័ត៌មានលម្អិតផ្សេងទៀតខាងក្រុមហ៊ុនមិនទាន់បង្ហាញនៅឡើយទេ។