[បរទេស] ក្រុមហ៊ុនផលិតរថយន្ត BYD បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត BYD Tang DM-I ស៊េរីឆ្នាំ ២០២៥ ប្រភេទ Plug-in hybrid មុខមាត់ថ្មី ដែលមានតម្លៃលក់ចាប់ពី ២៥ ១១៧ ដុល្លារ ដល់ ៣០ ៧០៥ ដុល្លារនៅទីផ្សារប្រទេសចិន ។
BYD Tang DM-I ស៊េរីឆ្នាំ ២០២៥ ដំណើរការដោយប្រព័ន្ធ Plug-in hybrid ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ និងម៉ូទ័រអគ្គិសនីអាចផលិតកម្លាំងបានសរុប ៦១៩ សេះ និងកម្លាំងរមួល ៨២៤ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយអាចបើកបរបានចម្ងាយ ១១២ គីឡូម៉ែត្រ គាំទ្រការសាកល្បឿនលឿន អាចសាកបានពី ៣០-៨០% ប្រើរយៈពេល ៣០នាទី ។
រថយន្តនេះមានប្រវែងតួខ្លួនសរុប ៤ ៨៧០ ម.ម ទទឹង ១ ៩៥០ ម.ម កំពស់ ១ ៧២៥ .មម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៨២០ ម.ម ។ សម្រាប់ការឌីស្សាញផ្នែកខាងក្រៅ ទទួលបានការឌិស្សាញថ្មីជាមួយប៉ាណាទំហំធំ ចង្កៀងមុខ-ក្រោយ LED ព្រមទាំងថាសកង់ស្ព័រ។
ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់កុងទ័របង្ហាញព័ត៌មានឌីជីថល និងអេក្រង់កំសាន្ត touchscreen ទំហំធំ គាំទ្រដោយប្រព័ន្ធប្រតិបត្តិការ DiLink3.0 ជំនាន់ចុងក្រោយ រួមទាំងប្រព័ន្ធជំនួយការអ្នកបើកបរ DiPilot Driving assistance ផងដែរ ៕