BYD Yangwang U8 Premium Edition កម្លាំងខ្លាំងជាង ១ពាន់សេះ ឯតម្លៃលក់ជាង ១៥ មុឺនដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុន Yangwang ដែលស្ថិតនៅក្រោមក្រុមហ៊ុនផលិតរថយន្ត BYD បានធ្វើការដាក់បង្ហាញចេញម៉ូដែលពិសេស BYD Yangwang U8 Premium Edition ដែលមានសមត្ថភាពខ្លាំងមិនធម្មតាជាមួយតម្លៃលក់ចាប់ពី ១៥០ ៦៦៦ ដុល្លារនៅទីផ្សារប្រទេសចិន ។

រថយន្តត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង Body-on frame ជាមួយការរចនាស្ទើរតែដូចគ្នាទាំងស្រុងទៅនឹងម៉ូដែលស្តង់ដារ និងបានប្រើប្រាស់នៅថាសកង់ទំហំ ២០ អ៉ីញ ដល់ ២២ អ៉ីញជាដើម ។ លើសពីនេះ មានបំពាក់សេនស័រសរុបដល់ទៅ ៣៨ គ្រាប់ រួមជាមួយនឹងប្រព័ន្ធ LiDAR ចំនួន ៣ ក៏ដូចារាដា 5-milimeterwave Ultrasonic sensor ចំនួន ១៤ និងកាម៉េរាចំនួន ១៦ ដែលផ្តល់នៅសុវត្ថភាពខ្ពស់ក្នុងការបើកបរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះនៅផ្នែកខាងក្នុងវិញ ត្រូវបានតុបតែងជាមួយឈើ មានបំពាក់អេក្រង់ចំនួនសរុប ៦ រួមមានកុងទ័របង្ហាញព័ត៌មានទំហំ ២៣,៦ អ៉ីញ អេក្រង់កំសាន្ត touchscreen នៅកណ្តាលទំហំ ១២,៨ អ៉ីញ និងអេក្រង់សម្រាប់អ្នកដំណើរទំហំ ២៣,៦ អ៉ីញ និងផ្នែកខាងក្រោយចំនួន ៣ ។ លក្ខណៈពិសេសផ្សេងទៀតរួមមាន កៅអីស្រោបដោយស្បែកប្រភេទ Nappa មានមុខងារម៉ាស្សា កន្លែងសាកថ្មឥតប្រើខ្សែ និងឧបករណ៍បំពងសំលេងដ៏ប្រណិតចំនួន ២២ ចំនុច ជាដើម ។

ទាក់ទងទៅនឹងថាមពលវិញ រថយន្តនេះបំពាក់ដោយម៉ូទ័រអគ្គិសនីចំនួន ៤ អាចផលិតកម្លាំងបានសរុប ១១៨៤ សេះ អាចបើបរបានចម្ងាយ ១០០០ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង គាំទ្រដោយឆ្នាំងសាកល្បឿនលឿនដែលអាចសាកបានពី ៣០% ទៅ ៨០% ប្រើរយៈពេល ១៨នាទីប៉ុណ្ណោះ ។ លើសពី រថយន្ត SUV នេះមានសមត្ថភាពអាចបើកបរនៅក្នុងជម្រៅទឹក ១០០០-១៤០០ មម បានរយៈពេល ៣០នាទី ក្នុងល្បឿន ៣គីឡូម៉ែត្រក្នុងមួយម៉ោង ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម