BYD Yuan UP អាប់ឌែតផ្តល់ជម្រើសថ្មី ចេញលក់ជាផ្លូវការ ឯតម្លៃខ្ទង់ ១មុឺនដុល្លារ ក្នុងទីផ្សារប្រទេសចិន

[ទីផ្សារចិន] ក្រុមហ៊ុនផលិតរថយន្ត BYD បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនូវរថយន្ត BYD Yuan UP ដោយផ្តល់នូវជម្រើសបន្ថែមគឺ Vitality Edition ជាមួយតម្លៃលក់ចាប់ពី ១៣ ៣០០ ដុល្លារ ដល់ ១៦ ៥០០ ដុល្លារ ក្នុងទីផ្សារប្រទេសចិន។

រថយន្តនេះ ត្រូវបានផលិតឡើងលើគ្រោងឆ្អឹង BYD’s e-platform 3.0 មានប្រវែងតួខ្លួនសរុប ៤ ៣១០ ម.ម ទទឹង ១ ៨៣០ ម.ម កំពស់ ១ ៦៧៥ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៦២០ ម.ម ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ១ ផលិរកម្លាំងបាន ៩៤ សេះ និងកម្លាំងរមួល ១៨០ ញ៉ូតុនម៉ែត្រ ភ្ជាប់ផ្គួបជាមួយអាគុយទំហំ ៤៥ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយខ្ទង់ ៤០១ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង គាំទ្រដោយឆ្នាំងសាកល្បឿនលឿនអាចសាកពី ៣០-៨០% ចាយពេល ៣០នាទី។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់ការឌីស្សាញផ្នែកខាងក្រៅរបស់រថយន្តនេះមានពណ៌តួខ្លួនចំនួន ៤ រួមមាន ស ប្រផេះ ផ្កាឈូក និង បៃតង និងមានបំពាក់ប៉ាណាមុខបិទជិតរចនាជាមុខមាត់នាគអបដោយចង្កៀងមុខ-ក្រោយ LED ទ្វារដៃ semi-hidden door handles ដំបូល floating roof និងថាសកង់ ១៦ អ៊ីញ។

ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់អេក្រង់ LCD ទំហំ ៨,៨ អ៊ីញ និងអេក្រង់កម្សាន្តទំហំ ១០,១ អ៊ីញ ក៏ដូចជាអេក្រង់លើកញ្ជក់ និងកន្លែងសាលថ្មឥតខ្សែទំហំ ១៥ វ៉ាត់ជាដើម។

ផ្ទាំងផ្សាយពាណិជ្ជកម្ម