BYD ក្លាយជាម៉ាកយីហោចិនដំបូងគេ ដែលលក់ដាច់បំផុតនៅប្រទេសអូស្ត្រាលី

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត BYD បានក្លាយជាម៉ាកយីហោចិនដែលលក់ដាច់បំផុតទាំង ៥ ដំបូងគេនៅក្នុងទីផ្សារប្រទេសអូស្ត្រាលី ជាមួយនឹងចំនួន ៨ ១៥៦ ដែលបានលក់នៅក្នុងខែមិថុនា ឆ្នាំ ២០២៥ កើនឡើង ៣៦៧,៩% ច្រើនជាងខែមិថុនា កាលពីឆ្នាំ ២០២៤ ។

ជាមួយគ្នានេះ ក្រុមហ៊ុន BYD បានបំបែកកំណត់ត្រាលក់ប្រចាំខែដែលមានស្រាប់របស់ខ្លួនចំនួន ៤ ៨១១ គ្រឿងក្នុងខែមីនា ឆ្នាំ ២០២៥ ហើយកាលពីខែមុនទទួលបានចំណែកទីផ្សារ ៦,៤%។ លើសពីនេះ គួរឲ្យដឹងថា គិតត្រឹមចំនួន ៦ខែ ក្នុងឆ្នាំ ២០២៥ ក្រុមហ៊ុនផលិតរថយន្តយក្យរបស់ប្រទេសចិននេះ លក់រថយន្តបានចំនួន ២០ ៤៥៨ គ្រឿង នឹងបានយកឈ្នះលើចំនួនសរុបរបស់ខ្លួនដែលលក់សរុបពេញមួយឆ្នាំ ២០២៤។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់រថយន្តដែលធ្វើឲ្យ BYD ទទួលបានការគាំទ្រយ៉ាងខ្លាំងនៅទីផ្សារប្រទេសអូស្រ្តាលី គឺំភីកអាប់ BYD Shark 6 ប្រភេទ PHEV ដែលលក់បានចំនួន ១០ ៤២៤ គ្រឿង ស្មើនឹង ៥១% នៃចំនួនសរុបនេះ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម