BYD គ្រោងនឹងផលិតឡានអគ្គិសនីខ្នាតតូច ត្រៀមប្រជែងជាមួយក្រុមហ៊ុន Nissan

ក្រុមហ៊ុនចិន BYD ត្រូវបានគេរាយការណ៍ថាកំពុងសិក្សាពីគម្រោងបង្កើតរថយន្តអគ្គិសនីបខ្នាតតូច (Kei car) ហើយដាក់លក់នៅទីផ្សារប្រភេទ ដើម្បីប្រជែងជាមួយរថយន្តអគ្គិសនីពេញនិយមបំផុតរបស់ជប៉ុនគឺរថយន្ដ Nissan Sakura។ រថយន្ដប្រភេទ Kei car គឺជាប្រភេទនៃយានយន្តជប៉ុនតូចៗទម្ងន់ស្រាល ត្រូវបានរចនាឡើងដាក់លក់ជាមួយតម្លៃសមរម្យ មានកម្រិតសុីប្រេងឥន្ធនៈតិច ផ្ដោតសំខាន់ក្នុងការបើកបរក្នុងទីក្រុង។ ពាក្យ kei គឺជាទម្រង់ខ្លីនៃពាក្យ (keijidosha) ដែលបកប្រែថារថយន្តធុនស្រាល។

What BYD's Earnings Will Tell Us About the Electric Vehicle Race - Bloombergចំពោះរថយន្ដម៉ូដែលថ្មីរបស់ BYD អាចនឹងមានវត្ដមាននៅប្រទេសជប៉ុនក្នុងឆ្នាំ ២០២៦។ បើនិយាយទីផ្សាររថយន្តអគ្គិសនីរបស់ជប៉ុនបានធ្លាក់ចុះ ៣៣% ក្នុងឆ្នាំ ២០២៤ ។ ប៉ុន្តែចំពោះក្រុមហ៊ុនចិន BYD បែរជាងមានកំណើនការលក់នៅក្នុងប្រទេសជប៉ុន ជាហេតុធ្វើឲ្យពូួកគេ ចង់ផលិតរថយន្ដខ្នាតតូច ដើម្បីវាយលុកទីផ្សារក្នុងប្រទេសជប៉ុន ។

យ៉ាងណាមិញគិតមកទល់េពលនេះក្រុមហ៊ុន Nissan នៅតែគ្របដណ្តប់ទីផ្សាររថយន្តអគ្គិសនីនៅជប៉ុន ហើយ Tesla នាំមុខក្នុងចំណោមរថយន្តអគ្គិសនីនាំចូលពីខាងក្រៅ ប៉ុន្តែក្រុមហ៊ុន BYD ឥឡូវនេះត្រូវបានគេរាយការណ៍ថាកំពុងបង្កើតរថយន្ដអគ្គិសនីខ្នាតតូចថ្មីរបស់ខ្លួនន ហើយសង្ឃឹមថានឹងជួយឲ្យពួកគេឡើងដល់កំពូលតារាងនៃការលក់រថយន្តអគ្គិសនីនៅជប៉ុន។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

2024 Nissan Sakura First Drive: Tiny $15k EV Is Big in Japanសារព័ត៌មាន Nikkei រាយការណ៍ថា ក្រុមហ៊ុន BYD កំពុងបង្កើតរថយន្តអគ្គិសនីប្រភេទ Kei car ដើម្បីប្រជែងជាមួយរថយន្តអគ្គិសនីលក់ដាច់បំផុតរបស់ជប៉ុន គឺរថយន្ដ Nissan Sakura។ Nissan Sakura គឺជារថយន្តប្រភេទ Kei car ដែលមានតម្លៃប្រហែល ១៨ ២៥០ ដុល្លារ។ Sakura មានថាមពលថ្មតូចត្រឹមតែ ២០គីឡូវ៉ាត់ម៉ោង ដែលអាចរត់បានចម្ងាយផ្លូវ ១៨០ គីឡូម៉ែត្រ គិតតាមស្ដង់ដារវាស់ចម្ងាយ WLTC ។

ដើម្បីឲ្យក្រុមហ៊ុន BYD ទទួលជោគជ័យខ្លាំងជាមួយនឹងរថយន្ត Kei car របស់ខ្លួននៅប្រទេសជប៉ុន វាចាំបាច់ត្រូវតែយកឈ្នះលើលក្ខណៈបច្ចេកទេសរបស់ Sakura និងផ្តល់ជូនរថយន្តក្នុងតម្លៃទាបជាង។ ប្រសិនបើ BYD អាចលក់ក្នុងតម្លៃទាបជាងរថយន្តលក់ដាច់បំផុតនៅជប៉ុន នោះវាច្បាស់ណាស់ថាផែនការរបស់ពួកគេនឹងជោគជ័យ។

2023 BYD Seagull budget electric city car unveiled, not coming to Australiaយោងតាមសារព័ត៌មាន Nikkei បច្ចុប្បន្ន BYD កំពុងកំណត់គោលដៅក្នុងការដាក់លក់រថយន្ដអគ្គិសនីខ្នាតថ្មីរបស់ខ្លួនជាមួយ តម្លៃប្រហែល ១៧ ៧០០ ដុល្លារ ដើម្បីទទួលបានជោគជ័យក្នុងការដណ្ដើមទីផ្សារ។ កន្លងមកនេះក្រុមហ៊ុន BYD ក៏ធ្លាប់បានផលិតរថយន្ដខ្នាតូចបែបនេះជាច្រើនម៉ូឌែលមកហើយមានដូចជា៖ BYD Dolphin, Seagull និង Atto 3 ។

ដើម្បីបំពេញតាមបទប្បញ្ញត្តិនៃការផលិតរថយន្ដប្រភេទ kei car នៅជប៉ុន  វាមិនត្រូវមានប្រវែងតួខ្លួនវែងជាង ៣.៤ ម៉ែត្រ ហើយទទឹងមិនត្រូវវែងជាង ១.៤៨ ម៉ែត្រ ចំណែកកម្ពស់ក៏មិនត្រូវខ្ពស់ជាង ២ម៉ែត្រឡើយ។ រថយន្ត Kei car ក៏ត្រូវបានកំណត់ត្រឹម ៦៤កម្លាំងសេះផងដែរ។ ការកំណត់បែបនេះ គឺដើម្បីឲ្យរថយន្ដចំណាយលុយបង់ពន្ធទាប ជាមួយរូបរាងតូចបែបនេះវាចំណេញក្នុងការចតសាកសមក្នុុងការប្រើប្រាស់ក្នុងក្រុង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម