[របាយការណ៍] ក្រុមហ៊ុនផលិតរថយន្តចិន BYD មានមហិច្ឆតាចង់បានចំណែកទីផ្សារនៃការលក់រថយន្តរបស់ខ្លួននៅក្នុងទីផ្សារអឺរ៉ុបចំនួន ៥ភាគរយ មុនពេលខ្លួនចាប់ផ្តើមផលិតកម្មនៅក្នុងប្រទេសហុងគ្រី។
ក្នុងនោះ BYD បានលក់រថយន្តនៅទីផ្សារអឺរ៉ុបចាប់តាំងពីឆ្នាំ២០២១ ជាមួយចំនួន ១៥ ៦៤៤គ្រឿង ដែលវាជាចំនួនតូចមួយនៃរថយន្ត EV និង PHEV ៣លានគ្រឿងដែល BYD បានចែកចាយទូទាំងពិភពលោកដោយកាលពីឆ្នាំមុន។
ជាមួយចំនួននេះ លោក Shu បានបញ្ចាក់ប្រាប់ថាលោកទើបតែចាប់ផ្តើម និងស្វែងយល់ពីរបៀបដែលប្រជាជនអឺរ៉ុបបានឆ្លើយតបទៅនឹងបច្ចេកវិទ្យា ផលិតផល និងសេវាកម្មរបស់ BYD ដោយទីផ្សារអឺរ៉ុបមានភាពខុសប្លែកពីទីផ្សារដទៃទៀត ជាពិសេសប្រទេសចិន និងសហរដ្ឋអាមេរិច ប៉ុន្តែ BYD ចង់បានចំណែកទីផ្សារ EV ៥% នៅអឺរុបមុនពេលចាប់ផ្ដើមផលិតកម្ម។
ក្រុមហ៊ុនផលិតរថយន្តយក្សរបស់ចិននេះ ជឿជាក់ថារោងចក្ររបស់ខ្លួននៅក្នុងប្រទេសហុងគ្រីនឹងដើរតួនាទីយ៉ាងសំខាន់ ដែលនឹងជួយអោយការផលិត និងការដឹកជញ្ជូនលឿនជាងមុននិងកសាងទំនុកចិត្តកាន់តែច្រើនពីអ្នកប្រើប្រាស់។ ខណ:ពេលដែលរោងចក្រថ្មីនឹងមានសម្ថភាពអាចផលិតរថយន្តបានចំនួន ១៥ម៉ឺនគ្រឿង ព្រមទាំងអាចឈានដល់ ៣០ម៉ឺនគ្រឿងផងដែរ៕