
[បរទេស] កាលពីនេះថ្មីៗនេះ ផ្អែកលើទិន្នន័យចុងក្រោយបំផុតនៃប្រាក់ចំណូលគិតត្រឹមត្រីមាសទី ១ ឆ្នាំ ២០២៥ ក្រុមហ៊ុនផលិតរថយន្ត BYD ជាក្រុមហ៊ុនផលិតរថយន្តដែលមានប្រាក់ចំណេញខ្ពស់បំផុតឈានដល់ ៩,១៥៥ ពាន់លានយន់ ស្មើនឹង ១,២៨ ពាន់លានដុល្លារ ។
ជាមួយទិន្នន័យនេះ ធ្វើឲ្យក្រុមហ៊ុនផលិតរថយន្តយក្សរបស់ប្រទេសចិន BYD នេះ ឈរលើកំពូលតារាង ដោយសម្រេចបានប្រាក់ចំណេញសរុបក្នុងត្រីមាសតែមួយនៃ ២០,៧% តាមពីក្រោយដោយក្រុមហ៊ុន Geely ដែលមានចំនួន ៥,៦៧២ ពាន់លានយន់ ស្មើនឹង ៧៩១ លានដុល្លារ ខណៈការចំណាយលើការស្រាវជ្រាវ និងអភិវឌ្ឍន៍ R&D របស់ Geely ចំនួន ៤៦៤ លានដុល្លារ ខណៈ BYD ចំនាយដល់ទៅ ១,៩៨ ពាន់លានដុល្លារ ។
ជាមួយគ្នានេះ ក្រុមហ៊ុន SAIC Group ទទួលបានចំណាត់ថ្នាក់លេខ ៣ ដោយទទួលបានប្រាក់ចំណេញ ៣,០២៣ ពាន់លានយន់ ស្មើនឹង ៤២២ លានដុល្លារអាមេរិក ខណៈការចំណាយលើការស្រាវជ្រាវនិងអភិវឌ្ឍន៍ R&D ចំនួន ៥៤១ លានដុល្លារ ។ ខាងក្រោមនេះ គឺតារាងកំពូលទាំង ១០ នៃប្រាក់ចំណេញ និងការចំណាយ R&D របស់ក្រុមហ៊ុនផលិតរថយន្តកំពូលរបស់ចិន៖