Honda CR-V ចេញម៉ូដែល Black Edition ថ្មី តម្លៃចាប់ពី ៣ម៉ឺនដុល្លារ

រថយន្ត Honda CR-V ជំនាន់ថ្មី នឹងបង្ហាញខ្លួនឆាប់ៗនាពេលខាងមុខនេះ ប៉ុន្តែឥឡូវក្រុមហ៊ុនជប៉ុន​នេះ បានបន្ថែមម៉ូដែលពិសេសថ្មី គឺ CR-V Black Edition សម្រាប់ទីផ្សារប្រទេសអូស្ត្រាលី។

រថយន្ត Honda CR-V Black Edition មានបំពាក់ចង្កៀងមុខ LED ប្រភេទ smoked headlights និងមុខងារ Active Cornering Lights, កៅអីមុខមានមុខងារកម្តៅ, ពូកស្បែក និង យ៉ាន់កង់ Alloy ទំហំ ១៨អ៊ីញពណ៌ខ្មៅ និង កាងពណ៌ខ្មៅ ជាដើម។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រៅពីនោះ វាបានហាយឡាយពណ៌ខ្មៅទៅលើដៃចង្កូត, ស៊ុមអេក្រង់កម្សាន្ត, ស៊ុមម៉ាស៊ីនត្រជាក់, ចង្កឹះលេខ, ដៃទ្វារ និង តាប្លូ ផងដែរ។

CR-V Black Edition ផ្តល់ជម្រើស ២ ពណ៌ គឺ ខ្មៅ Crystal Black និង ស Platinum White។ ទោះបីជាយ៉ាងណាក៏ដោយ វានៅតែប្រើម៉ាស៊ីនដូចម៉ូដែល CR-V ធម្មតា គឺ ម៉ាស៊ីនសាំងចំណុះ ២,០លីត្រ ទំហំ ៤ស៊ីឡាំង។

សូមបញ្ជាក់ថា ចំពោះរថយន្ត Honda CR-V Black Edition ថ្មីនេះ ត្រូវបានដាក់លក់ក្នុងតម្លៃចាប់ពី ៤៤ ៦០០ដុល្លារអូស្ត្រាលី ឬប្រហែល ៣០ ៨៥០ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម