BYD ដាក់បង្ហាញ Yangwang U8L នៅចិន គ្រោងចេញលក់នៅចុងឆ្នាំនេះ

[ទីផ្សារចិន] ក្រុមហ៊ុន Yangwang ដែលស្ថិតនៅក្រោមក្រុមហ៊ុនផលិតរថយន្ត BYD បានធ្វើការប្រកាសដាក់បង្ហាញចេញនូវរថយន្តម៉ូឌែលពិសេស BYD Yangwang U8L ដែលមានសមត្ថភាពខ្លាំងមិនធម្មតានៅក្នុងកម្មវិធី Auto Shanghai 2025 ហើយគ្រោងចេញលក់នៅចុងឆ្នាំនេះ។

រថយន្តនេះ ត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង Yangwang e⁴ មានប្រវែង ៥ ៤០០ ម.ម ទទឹង ២ ០៤៩ ម.ម កម្ពស់ ១ ៩២១ ម.ម និងប្រវែងគម្លាតកង់ ៣ ២៥០ ម.ម ដំណើរការដោយម៉ាសុីនសាំងចំណុះ ២,០លីត្រ turbocharged និងម៉ូទ័រអគ្គិសនីចំនួន ៤ អាចផលិតកម្លាំងបានសរុប ១ ១៨០ សេះ និងកម្លាំងរមួល ១ ២៨០ញ៉ូតុនម៉ែត្រ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទៅលើការរចនាផ្នែកខាងក្រៅ និងផ្នែកខាងក្នុង BYD Yangwang U8L មានការរចនាស្ទើរតែដូចគ្នាទាំងស្រុងទៅនឹងម៉ូឌែលស្តង់ដារ ប៉ុន្តែបានភ្ជាប់មកជាមួយជម្រើសពណ៌ Obsidian Black និង Sunstone Gold និងបានប្រើប្រាស់នូវយ៉ាន់ស្ព័រថ្មីទំហំ ២៣ អ៊ីញ ក៏ដូចជាឡូហ្គូលមាស 24K នៅផ្នែខាងមុខ ផ្នែកខាងក្រោយ និងនៅលើចង្កូតជាដើម។ លើសពីនេះ ក៏ទទួលបាននូវប្រព័ន្ធ DiSus-P intelligent hydraulic body control និងប្រព័ន្ធ DiPilot 300 “God’s Eye A” ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម