ស្ថានីយសាកថ្មល្បឿនលឿនរបស់ BYD សាកតែ ៥នាទី ជិះបាន ៤០០គីឡូម៉ែត្រ នឹងដាក់ឲ្យប្រើនៅខែក្រោយនេះ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត BYD គ្រោងនឹងចាប់ផ្តើមដាក់ពង្រាយស្ថានីយ៍សាកថ្មល្បឿនលឿន Ultrafast-Charging station ចំនួន ៥០០ ទីតាំងដំបូងសិន ក្នុងខែមេសា ឆ្នាំ ២០២៥ បន្ទាប់ពីបានដាក់បញ្ចេញបច្ចេកវិទ្យា BYD Super e-Platform នៅប្រទេសចិនកាលពីសប្តាហ៍មុន ។

សម្រាប់ស្ថានីយ៍សាកថ្មល្បឿនលឿននេះមានឈ្មោះថា Megawatt Flash Charger មានកម្លាំងខ្លាំងជាង ១ ០០០ គីឡូវ៉ាត់ដែលសាកថ្មត្រឹមតែ ៥នាទីប៉ុណ្ណោះ ក៏អាចបើកបរបានចម្ងាយ ៤០០គីឡូម៉ែត្រ ជាឆ្នាំងសាក EV ដំបូងគេរបស់ពិភពលោកដែលអាចផ្ទុកថាមពលខ្លាំងជាងស្ថានីយសាកថ្មល្បឿនលឿន Supercharger ចុងក្រោយបង្អស់របស់ក្រុមហ៊ុន Tesla ដល់ដល់ទៅ ២ដង ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរឲ្យដឹងថា រថយន្តដំបូងដែលនឹងត្រូវប្រើប្រាស់ស្ថានីយសាកថ្មល្បឿនលឿន គឺជាម៉ូដែល BYD Han L EV និង BYD Tang L EV ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម